កម្ពុជា​ស្នើ​សុំ​ចិន​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដើម្បី​ប្រយោជន៍ ភាគី​ទាំងពីរ​

135

ភ្នំពេញ៖ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​ទទួល បន្ទុក​កិច្ចការ​នយោបាយ ការបរទេស​នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន បានស្នើ​សុំអោយ​ភាគី​ចិន បង្កើតអោយមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅតាម ខេត្ត របស់​ចិន និង​បង្កើតអោយមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន​។​

ឯកឧត្តម ហោ ណាំហុង បាន​បញ្ជាក់ថា បើសិនជា​កម្ពុជា​និង​ចិន មាន​កិច្ច ព្រម ព្រៀង ពាណិជ្ជកម្ម​សេរី​ក្នុងពេល​ឆាប់ៗ នោះ​កម្ពុជា​នឹង​អាច​នាំ ផលិតផល​កាន់តែច្រើន ចូល ទៅ កាន់​ទីផ្សារ​របស់​ចិន​ដែល​ធ្វើអោយ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​លូតលាស់​បន្ថែមទៀត ហើយ ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ទៅ​អឺរ៉ុប​ថា​កម្ពុជា មាន​ចិន​ជា​មិត្ត​ដ៏​ល្អ​បំផុត​។ ឯកឧត្តម បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើរ​សុំអោយ​ភាគី​ចិន ទទួល ទិញ​ម្រេច ស្វាយ កែវ រមៀត របស់​កម្ពុជា​បន្ថែម ស្របពេល​ដែល​ចិន បាន​ជួយ កម្ពុជា​ក្នុង ការទទួល ទិញ អង្ករ ចំនួន​៤០​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៩​នេះ​។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ចិន​ជា​ដៃគូ​វិនិយោគ​ធំជាងគេ​របស់​កម្ពុជា ទាំង​ការវិនិយោគ​លើ​វិស័យ​សំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ហេ​ដ្ឋ​រចនាសម្ព័ន្ធ និង ទេសចរណ៍​។ ជាមួយគ្នា​នោះ ៨០​ភាគរយ​នៃ​ការវិនិយោគ​ទៅលើ​រោងចក្រ​សហគ្រាស ផ្នែក​វាយ​ណ​ភ​ណ្ឌ័​កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង ខ្សែក្រវាត់ កាបូប​និង សំភារៈ មួយចំនួនទៀត សុទ្ធតែជា​ការវិនិយោគ​របស់​ចិន​ក្នុងន័យនេះ ឯកឧត្តម បាន​ថ្លែង អំណរ​គុ ណ ដល់​មិត្ត​ចិន​ដែល​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា មិន​ដក​រោងចក្រ​ចេញពី​កម្ពុជា បើ​ទោះ ជា​បី​EU កំពុងតែ​ព្យួរ​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​ក៏ដោយ ។​

លោក XU Lejiang គណៈប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន បាន បញ្ជាក់ថា ចំពោះ​ការស្នើរ​សុំ​របស់​កម្ពុជា​វិញ ចិន នឹង​យកទៅ​ពិភាក្សា​សម្រេច ប៉ុន្តែ​យ៉ាងណា ចិន ក៏បាន​សន្យាថា នឹង​បង្កើន​ការទទួល​ទិញ​កសិផល​ពី​កម្ពុជា​អោយ​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

សូមបញ្ជាក់ថា ចិន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ ១​ជា​ប្រទេស​ដែល​បាន វិនិយោគ​ច្រើន ជាង គេ​នៅ​កម្ពុជា​។ ទំហំ​វិនិយោគ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ បាន​កើន​ជាង ៨​ប៊ី​លាន​ដុល្លា អាមេរិក ហើយ ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ​ទុនវិនិយោគ​ចិន មាន​ជាង​១​ប៊ី​លាន ដុល្លា អាមេរិក​ត្រូវបាន​អនុម័ត​។ សកម្មភាព​ធំៗ​របស់​ក្រុមហ៊ុន​ចិន រួមមាន​កា​រក សាង អាកាស យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ផ្លូវ​ល្បឿន​លឿន ការវិនិយោគ​លើ​វា​រី អគ្គីសនី​សរុប ១៤០០​មេ​ហ្គា​វ៉ា​ត់ ៕