គម្រោង​ដាំ​ស្មៅ​ផ្អែម​ពូជ​មកពី​ជប៉ុន ​តម្លៃ​ជិត​១លាន​ដុល្លារ​ ចាប់ផ្ដើម​ដំណើរការ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​

163

ភ្នំពេញ ៖ ​គម្រោង​អនុវត្ត​ដាំ​ដំណាំ​ស្មៅ sorghum នៅ​ស្រុក​គាស់ក្រឡ ​បានចាប់ផ្តើម​ដាំ​ជា​ផ្លូវការ​ហើយ​នៅ​ស​ប្តា​ហ៍​នេះ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ ហៅ​កាត់​ថា​ ចៃ​កា​ ក្នុង​ទំហំ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អាមេរិក​។

អគ្គនាយក​ស៊ីម៉ាក់ ឯ​កឧត្តម​ ហេង រតនា បាន​បញ្ជាក់ថា គម្រោង​ដាំ​ស្មៅ​ផ្អែម​មកពី​ជប៉ុន​នេះ ​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ស​ហ​គម​ន៍ ​ និង​មន្ត្រី​ស៊ីម៉ាក់ ​ដែល​ចូល​និវត្ត​ន៍​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។

ស្មៅ​ផ្អែម​ដែលជា​ពូជ​នាំ​មកពី​ប្រទេស​ជប៉ុន​ឈ្មោះ sorghum បានចាប់ផ្តើម​ដាំ​ដុះ​ហើយ​នៅ​មណ្ឌល​អភិវឌ្ឍន៍​ស៊ីម៉ាក់ ​មរតក​តេ​ជោ​ស្ថិតនៅ​ឃុំ​ឆ្លា​ស់មាន់ ​ស្រុក​គាល់​ក្រឡ ​ ខេត្តបាត់ដំបង ​បន្ទាប់ពី​សិក្សា និង​ដាំ​សាកល្បង​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​រយៈពេល​២​ ឆ្នាំកន្លងមក​។​

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ស៊ីម៉ាក់ ឯ​កឧត្តម​ ​ ហេង រតនា បាន​បញ្ជាក់ថា គម្រោង​នេះ​ទទួល​បាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​ជប៉ុន (JICA)​សម្រាប់​រយៈពេល​០២​ឆ្នាំ (២០១៨២០១៩) អនុវត្ត​ដោយ​ក្រុមហ៊ុន Applied Natural Products Co., Ltd (ANP)​សហការ​និង​សម្របសម្រួល​ជាមួយ CMAC និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ក្នុង​ទំហំ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​។ ​ថវិកា​ជិត​១​លាន​ដុល្លារ​នេះ​នឹង​យក​ទៅ​សាងសង់​ឃ្លាំង​ចំនួន​១ ទិញ​ត្រា​ក់ទ័រ​៥​គ្រឿ ង​និង​សំភារៈ ​វេច​ខ្ចប់ ផលិតកម្ម​ផលិត​ចំណី​ផ្អាប់​ស្មៅ​ស័​រ​ហ្គាំ ​តាម​ខ្សែចង្វាក់​គ្រឿងចក្រ​ទាំងស្រុង​។

ឯ​.​ឧ ហេង រតនា បញ្ជាក់​បន្ថែមថា ស្មៅ​ស័​រ​ហ្គាំ​ដែល​ផលិត​បាន​, ខាង​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ម៉ូ​ម៉ូ នៅ​អរិ​យ្ស​ក្សត្រ ជា​អ្នកប្រមូល​ទិញ​ទាំងអស់ ដោយបាន​ចុះ​កុងត្រា​ទិញយក​រួចរាល់​​៕