សម្តេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ដឹក​នាំគណៈ​ប្រតិភូធ្វើ​មាតុ​ភូមិ​និវត្ត​ន៍

125

ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ទី៣១ ​ខែឧ​សភា ​ឆ្នាំ២​០១៩​នេះ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន ​សែន នាយករ​ដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាច​ក្រកម្ពុជា​ បាន​អញ្ជើញដឹ​ក​នាំគណៈ​ប្រតិភូ​ត្រឡប់​មក​ប្រទេសក​ម្ពុជា​វិញដោយសុ​វត្ថិ​ភាព​ បន្ទាប់​ពីបា​នអញ្ជើញ​ទៅ​បំពេញទស្សន​កិច្ចការ​ និ​ងចូល​រួមក្នុ​ងសន្និសីទ​អន្តរ​ជាតិ​លើក​ទី២៥ ​ស្តី​ពី​«អនាគត​របស់​អាស៊ី»​ដែលបានព្រឹត្តិការណ៍ទីចាប់​ពីថ្ងៃទី២៩​ ដ​ល់ថ្ងៃទី៣១ ​ខែ​ឧសភា​ ឆ្នាំ២០១៩​ ដែល​ធ្វើឡើ​ងនៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​។


ជាលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២៥នេះ គឺទទួលបានលទ្ធផលជោគជ័យជាគួរមោទនៈ​ ដោយក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំនាន់ៗលើមូលបទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ,ចក្ខុវិស័យនាពេលអនាគត ,មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។
ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាជាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយនាយករដ្ឋមន្ត្រីទាំងពីរក៏បានអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតប្តូរសារព្រមព្រៀងនៃជំនួយឥតសំណងរបស់ជប៉ុនចំនួន២សំខាន់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានោះសម្តេចតេជោ ក៏បានជួបជាមួយឥស្សរៈជនជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ដើម្បីកៀរគរអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ទៀត៕