រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​បាន​គាំទ្រ​ប្រទេស​ទី​ម័​រលេ​ស្ត​

127

ភ្នំពេញ ៖​ ក្នុង​ដំណើរ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម Dionisio Babo Saores ​រដ្ឋមន្ត្រីការបរទេស​ទី​ម័​រលេ​ស្ត ​បាន​ថ្លែង​ នៅ​ចំពោះ​មុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​ប្រទេស​ទី​ម័​រលេ​ស្ត ​មានការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ ដែល​បាន​គាំទ្រ ​ប្រទេស​ទី​ម័​រលេ​ស្ត ​និង​ធ្វើ​កិច្ចសហការ​បាន​យ៉ាង​ល្អ​។

ការ​ថ្លែង​ពី​ការ​អរគុណ​ចំពោះ​ការគាំទ្រ ​ពី​កម្ពុជា ដល់ទី​ម័​រលេ​ស្ត ​បែបនេះ ​ខណៈ​ឯកឧត្តម ត្រូវបាន​សម្តេច​តេ​ជោ​ អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៣​ មិថុនា​នេះ​។

ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​ថ្នាក់ដឹកនាំ​ទី​ម័​រលេ​ស្ត ជូនពរ​សម្ដេច និង បាន​ថ្លែងអំណរគុណ ​ចំពោះ​ការ​ទទួល​យកចិត្តទុកដាក់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅកាន់​ទី​ម័​រលេ​ស្ត ​កាលពី​ឆ្នាំ ២០១៦ ។

សម្ដេច​ បាន​មានប្រសាសន៍ថា ​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​កន្លង​មក​នៅ​ទី​ម័​រលេ​ស្ត​នោះ​ សម្តេច​បាន​កត់សម្គាល់​ឃើញ​ប្រទេស​ទី​ម័​រលេស ​បាន​តៀម​ខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់ ​ ការចូល​ខ្លួន​ជា​សមាជិក​អាស៊ាន ​ទាំង​ការរៀបចំ​ឲ្យ​មាន​ស្ថានទូត​នៅ​គ្រប់​ប្រទេស​ទាំងអស់ ​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ក៏ដូចជា​ សមត្ថភាព​មន្ដ្រី​រាជការ​របស់​ទី​ម័​រលេ​ស្ត ក៏ដូចជា​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​របស់​ប្រទេស​ទី​ម័​រ​លេ​ស្ត​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ សម្ដេច​បាន​ផ្ដល់​អនុសាសន៍​ថា គប្បី​ណា​ប្រឹងប្រែង​រួមគ្នា ​ធ្វើយ៉ាងណា​ជំរុញ​នៅ​លើ​រាល់​អ្វីដែល​យើង​អាច​ធ្វើបាន​ជាមួយគ្នា ​ដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ព្រម​ទាំង​វិស័យ​សេដ្ឋកិច្ច ​ផ្សាយពាណិជ្ជកម្ម ​វិស័យ​វិនិយោគ ទេសចរណ៍​ ក៏ដូចជា​វប្បធម៌​ជាដើម ​ហើយ​សម្ដេច​ក៏បាន​ថ្លែង​នូវ​សេចក្តី​រីករាយ​ផងដែរ ​ចំពោះ​និស្សិត​ទី​ម័​រលេ​ស្ត​ ដែល​នឹង​ត្រូវ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ទទួល​នូវ​អាហារូបករណ៍​ដើម្បី​ធ្វើការ​សិក្សា​ នៅ​ប្រទេស​កម្ពុជា​ចំនួន​១០​នាក់​ ដែល​សម្ដេច​បាន​ផ្ដល់​ជូន​តាំងពី​ឆ្នាំ​២០១៦​ កន្លងមក​ទៅនោះ​៕