អតីត​គ្រូ​អេ​ស្ប៉ា​ញ និង Real Madrid, Julen Lopetegui​ ក្លាយ​ជា​គ្រូ​បង្វឹក Sevilla

126

បាល់ទាត់៖ អតីត​គ្រូ​បង្វឹក​អេ​ស្ប៉ា​ញ និង Real Madrid លោក Julen Lopetegui ​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្លិប​អេ​ស្ប៉ា​ញ Sevilla​ ជាមួយ​នឹង​កិច្ចសន្យា​ដឹកនាំ 3ឆ្នាំ​។ ​គ្រូ​បង្វឹក​វ័យ 52ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​អេ​ស្ប៉ា​ញ​បណ្ដេញ​ចេញពី​តំណែង​មុន World Cup 2018 ពីរ​ថ្ងៃបន្ទាប់ពី​លោក​ត្រូវ​បាន Real Madrid តែងតាំង​ជា​គ្រូ​បង្វឹក​នៅ​ពេល​នោះ​។

​​ក្រោយមក Lopetegui​ ក៏​ត្រូវ​បាន Real Madrid បណ្ដេញ​ចេញ​ទៀត​កាលពី​ខែ​តុលា​ឆ្នាំមុន​ ដោយ​ដឹកនាំ​បាន​តែ 4​ខែ​កន្លះបូករួម​ទាំង​បរាជ័យ​ចុងក្រោយ​ចាញ់ Barcelona 5-1​។​ ​Sevilla​ បញ្ចប់​រដូវ​កាល​កន្លង​ទៅ​នៅ​លេខ6 ក្នុង La Liga​ បន្ទាប់ពី​បណ្ដេញ​ចេញ​គ្រូ​បង្វឹក Pablo Machin​ កាលពី​ខែ​មិនា​ក្រោយ​ធ្លាក់​ពី Europa League​។​ ​ក្រោយមក Joaquin Caparros ​ត្រូវ​បាន​តែង​តាំង​ដឹកនាំ​ត្រឹម​ចប់​រដូវ​កាល​៕

អត្ថបទ​៖​នាង សុភា​វុ​ធ