Federer និង Nadal​ ឈ្នះ​រៀង​ខ្លួន​ណាត់​ជួប​គ្នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ French Open

144
កីឡាករអេស្ប៉ាញ Rafael Nadal​

វាយ​កូន​បាល់៖ ​Roger Federer និង Rafael Nadal​ នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Grand Slam, French Open បន្ទាប់ពី​ជ័យជំនះ​រៀងខ្លួន​ម្សិលមិញ​។ ​កីឡាករ​ស្វ៊ី​សជួបស្វ៊ី​ស Roger Federer បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​របស់​ខ្លួន Stanislas Wawrinka​ ទាំង​តានតឹង 4សិត 7-6 (7-4) 4-6 7-6 (7-5) ប្រើ​ពេល​ជាង 4ម៉ោង​។

កីឡាករស្វ៊ីស Roger Federer

​​នេះ​ជា​ការ​ចូលរួម French Open លើកដំបូង​ក្នុង​រយៈពេល 4ឆ្នាំ​ចុងក្រោយ​សំរាប់ Federer បន្ទាប់ពី​មាន​របួស​ខ្នង​កាលពី​ឆ្នាំ2016 និង​ក្រោយមក​ដក​ខ្លួន​ពីរ​ឆ្នាំ​ជាប់​គ្នា​ទៀត​។​ ងាក​មក​អ្នក​ការ​ពារ​តំណែង​ជើងឯក Rafael Nadal ​នៅតែ​បន្ត​មិន​ចាញ់​សូម្បី​មួយ​សិត​នៅ French Open ឆ្នាំនេះ បន្ទាប់ពី​យកឈ្នះ​កីឡាករ​កំពូល​របស់​ជ​ប៉ុន Kei Nishikori ​មិន​លំបាក 3សិត 0, 6-1 6-1 6-3​។ ​ដូច្នេះ Federer និង Nadal​ នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ កីឡាករ​ទាំងពីរ​ធ្លាប់​ជួប​គ្នា 38ប្រកួត Nadal​ ឈ្នះ23 Feederer ​ឈ្នះ15 ក្នុង​នោះ​នៅ​លើ​ទីលាន​ដីក្រហម Nadal​ ឈ្នះ13 Federer ឈ្នះ2 ខណៈ Nadal​ ជា​ជើងឯក French Open 11លើក ឯ Federer ជើងឯក​ម្តង​គត់​។​

កីឡាការិនីអង់គ្លេស Johanna Konta

ក្រឡេក​មក​ការប្រកួត​ផ្នែក​នារី Johanna Konta​ បាន​ក្លាយ​ជា​កីឡា​ការិនី​អង់គ្លេស​ដំបូង​ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ French Open រាប់​ពី​ឆ្នាំ1983 បន្ទាប់ពី​ជ័យជំនះ​លើ​កីឡា​ការិនី​អាមេរិក Sloane Stephens 6-1, 6-4​។​ ​ជុំ​បន្ត​កីឡា​ការិនី​វ័យ 28ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ជួប​ជា​កីឡា​ការិនី​ឆេ​ក Marketa Vondrousova​។ ​36ឆ្នាំមុន Jo Durie​ ជា​កីឡា​ការិនី​អង់គ្លេស​ទី​មួយ​ឡើង​វគ្គ​នេះ​។​

អត្ថបទ​៖​នាង សុភា​វុ​ធ