មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ​មាន​ប្រៀប​ខ្លាំង​ពេល​សភា​ប្រជុំ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​ថ្មី

133

ថៃ៖ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋសភា និង​ព្រឹទ្ធសភា​ថៃបាន​ប្រជុំ​ជា​លើកដំបូង ចាប់​តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដើម្បី​ជ្រើសរើស​មេដឹកនាំ​កាន់អំណាច​រដ្ឋាភិបាល​យោធា ឬ​បេក្ខជន​មកពី​ក្រុម​ប្រឆាំងដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី ​បន្ទាប់​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

ការបោះឆ្នោតនឹង​ស្តា​ជា​ផ្លូវការ​នូវ​ការគ្រប់គ្រង​ស៊ីវិល ក្រោយ​រយៈពេល​ជាង ​៥​ឆ្នាំក្រោម​ការដឹកនាំ​របស់​មេដឹកនាំ ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ត្រូវ​បាន​មានប្រៀប​ក្នុង​ការ​បន្ត​គ្រប់គ្រង​អំណាច​ ដោយ​ក្រុមចម្រុះដឹកនាំ​ដោយ​គណ​បក្ស​គាំទ្រ​យោធា​កម្លាំង​ប្រជា​រដ្ឋ។​ ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​ម្នាក់​នេះត្រូវ​បាន​គេ​ចាត់ទុកថា មានគុណ​សម្បត្តិ​ច្រើន​លើ​គូប្រជែង ថា​ណា​ថន ជួង​រុង​រួ​ង​គីត ដែល​ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ឈរ​ឈ្មោះ ​ដោយ​ក្រុម​រណសិរ្ស​ប្រជាធិបតេយ្យ គឺជា​ក្រុមចម្រុះ​បង្កើត​ឡើង​ដោយ ​៧​គណបក្ស និង​ចង់​ដក​យោធា​ចេញពី​ឆាក​នយោបាយ​។

ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី ដែល​នឹង​បង្កើត​រដ្ឋាភិបាល​នៅ​ខែក្រោយនេះ បាន​កើត​មាន​ឡើង​រយៈ​ពេល ​១០​សប្ដាហ៍ ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា​កន្លងទៅ ដែល​ក្រុម​ប្រឆាំង​បាន​អះ​អាង​ថា គឺជា​ការបោះឆ្នោត​មួយ​លំអៀង​ទៅ​រក​គណបក្ស​គាំទ្រ​យោធា​។​ សមាជិកសភា​ម្នាក់ៗនឹង​ត្រូវ​ហៅ​ឈ្មោះ​ដោយ​វាគ្មិន​សភា ដើម្បី​បោះឆ្នោត​ដោយ​ពាក្យ​សម្ដី​របស់​ពួក​គេ សម្រាប់​បេក្ខជន​ម្នាក់ៗ​។ វា​អាច​នឹង​ចំណាយ​ពេល​ច្រើន​ម៉ោង មុន​ពេល​ពួកគេ​អាច​ចាប់ផ្ដើម​បោះ​ឆ្នោត​បាន​៕

អត្ថបទ៖ សារ៉ាត់