មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ឌីជីថល គ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ​ដំបូង​គេ​នៅ​កម្ពុជា

115

ភ្នំពេញ៖ ក្រសួងសុខាភិបាល ព្រឹក​ថ្ងៃ​ទី០​៦ មិថុនា ២០១៩​នេះ ប្រកាស​ដាក់ឱ្យ​ដំណើរការ កម្មវិធី​ប្រព័ន្ធ​ឌីជីថល សម្រាប់​គ្រប់គ្រង​ទិន្នន័យ​អ្នកជំងឺ នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ជា​លើកដំបូង​នៅ​កម្ពុជា​។​

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល ប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ថា ក្រសួងសុខាភិបាល កំពុងអភិវឌ្ឍន៍​ការគ្រប់គ្រង​តាមដាន​អ្នកជំងឺ និង​គ្រប់គ្រង​ម​នី្ទ​រ​ពេទ្យ ដោយ​ប្រើប្រាស់​អេឡិចត្រូនិក ដែល​ហៅថា ប្រព័ន្ធ​ឌីជីថល របស់​សេវា​ក្នុង​ម​នី្ទ​រ​ពេទ្យ​។ បង្កើតជា​ប័ណ្ណ​សុខភាព​សម្រាប់​អ្នកជំងឺ​នីមួយៗ ដែល​បញ្ជាក់​ពី​អ​សយ​ដ្ឋា​ន ឈ្មោះ និង​លេខ​កូដ​នៅក្នុង​ប័ណ្ណ​នេះ​ស្រាប់ ដោយ​គ្រាន់តែ​ប្រើ​លេខ​កូដ​នេះ​ទៅ ហ្នឹង​ពី​ប្រវត្តិ​របស់​អ្នកជំងឺ ការពិនិត្យ ព្យាបាល វៈ​កាត់ និង​តាម​វេជ្ជបញ្ជា​ផ្សេងៗ គឺ​បុគ្គលិក​សុខាភិបាល បានដឹង​ទាំងអស់​។​

ឯកឧត្តម បន្តថា ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ឌីជីថល​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ជា​លើកដំបូង​គេ ហើយ​នេះ​ក៏​ជា​គំរូ​មុនគេ ដោយសារ​សព្វថ្ងៃនេះ បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​ប្រើប្រាស់​វេជ្ជបញ្ជា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​រួចហើយ​។ ដូច្នេះ​ការពង្រីក​ប្រព័ន្ធ​ឌីជីថល និង​បង្កើតជា​ប័ណ្ណ​នេះ មាន​ភាពងាយស្រួល ពី​ការទំនាក់ទំនង​គ្នា​ក្នុង​ម​នី្ទ​រ​ពេទ្យ​បានដឹង​ទាំងអស់ ដូច​ជាម​នី្ទ​រ​ពិសោធន៍ ទុកដាក់​ឱសថ និង​អ្នកជំងឺ​ចូលមក​ចំនួន​ប៉ុន្មាន ឈឺ​អ្វីខ្លះ​។​

​​​ទន្ទឹមគ្នា​នោះដែរ លោក​វេជ្ជបណ្ឌិត លូ លី​ឃាង ប្រធាន​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ម​នី្ទ​រ​ពេទ្យ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នេះ គឺ​គ្រប់ផ្នែក​ទាំងអស់​បានដឹង​ពី​ព័ត៌មាន​របស់​អ្នកជំងឺ ទោះបីជា​អ្នកជំងឺ​មក​ពិនិត្យ​ព្យាបាល​ត្រចៀក ច្រមុះ បំពង់ករ ទៅ​ភ្នែក ទៅ​រោគ​ស្រី្ត ទៅ​ផ្នែក​ធ្មេញ គឺ​ម​នី្ទ​រ​ពេទ្យ​ដឹង​ប្រ​វ​តិ្ត​របស់​អ្នកជំងឺ​ទាំងអស់​។​

​​ជា​ចុងក្រោយ​ឯកឧត្តម រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល សូម​លើកទឹកចិត្ត​ដល់​ម​នី្ទ​រ​ពេទ្យ និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នេះ​, ព្រោះថា​បច្ចុប្បន្ន​លោកគ្រូ អ្នកគ្រូ​ពេទ្យ សិក្សា​នៅ​សាកលវិទ្យាល័យ បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​រួចទៅហើយ ទាំង​ការប្រលង​ចូល ប្រលង​ចេញ ប្រលង​ប្រចាំ​ថ្នាក់ គឺ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច បានដឹង​ពិន្ទុ​ភ្លាមៗ មិនចាំបាច់​លោកគ្រូ អ្នកគ្រូ មក​កែ​ដាក់ពិន្ទុ​នោះទេ​៕