មន្ត្រី​ជំនាញ​ថា​ ដើម្បីឲ្យ​ ​SME រីកចម្រើន ​ទាមទារ​ឲ្យ​មាន​ចំណេះដឹង​ច្បាស់លាស់​ លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ

86

ភ្នំពេញ ៖ ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​សិក្ខាសាលា “​ការ​លើក​កម្ពស់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រោងចក្រ​-​សហគ្រាស ​ធុន​តូច ​និង​មធ្យម​”​ ដើម្បី​ចែករំលែក​ចំណេះដឹង​ និង​លើក កម្ពស់​សមត្ថភាព ​គ្រប់គ្រង ហិរញ្ញវត្ថុ ​នៅក្នុង​ស្ថាប័ន​អាជីវកម្ម ​ឲ្យ​ដំណើរការ ប្រកបដោយ​ប្រសិទ្ធភាព ​និង​មាន​ភាព ប្រកួត ប្រជែង​ក្នុង​ទីផ្សារ​។

លោក ឈា ឡាយ​ហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច ​និង​មធ្យម ​នៃ​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ បានលើកឡើង​ថា​ សហគ្រាស ធុន​តូច ​និង​មធ្យម​កម្ពុជា ​សរុប​ប្រមាណ​ជាង​៥០​ម៉ឺន​មូលដ្ឋាន​ បាន​កំពុង ​ដើរតួនាទី​យ៉ាង ​សំខាន់ ក្នុង ការ​ទ្រទ្រង់ ​សេដ្ឋកិច្ចជាតិ ​ហើយ​ក្នុងនោះ​ SME ផ្នែក​សេវាកម្ម ផ្នែក​ផលិតកម្ម ផ្នែក កសិឧស្សាហកម្ម​ ផ្នែក​ពាណិជ្ជកម្ម ​ដែល​បាន​រួម​ចំណែក​ប្រមាណ ​៥៨% ចូលក្នុង​ផល ទុន​ជាតិ​សរុប ។

លោក​ បន្តថា “​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​» និង​ចតុកោណ​ទី​៣ ចែង​អំពី “​ការលើក​ ស្ទួយ វិស័យ ឯកជន ​និង​ការងារ​” ដែល​មាន​មុំ​ប្រទាក់ ក្រឡា​គ្នា ​ជា​បណ្តុំ​នៃ ​ក្របខណ្ឌ ​គោលនយោបាយ ​និង​យុទ្ធសាស្ត្រ​ទាក់ទង​ នឹង​ការ​អភិវឌ្ឍ​ប្រភព​ នៃ​កំណើន ​សេដ្ឋកិច្ច​គន្លឹះ និង​ថ្មីៗ​, ​ការ​លើក ​ស្ទួយ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម ​និង​សហគ្រិនភាព ​និង​ពង្រឹង ការ ​​ប្រកួតប្រជែង ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​ផលិត ​គុណភាព​ផលិតផល ​និង​ការ​ទទួល បាន​ហិរញ្ញប្បទាន ​ជាដើម​។

ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ ​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​ បាន​មានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ វិស័យនេះ ​ជា​វិស័យ អាទិភាព​មួយ​នៅ​ក្នុង​គោលនយោបាយ​ជាតិ​ ហើយ​ដែល​ក្រសួង និង​ស្ថាប័ន ​ពាក់ព័ន្ធ​ទាំងអស់ កំពុងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​ការងារ​ជំរុញ និង​លើកទឹកចិត្ត​សហគ្រាស​ធុន​តូច ​និង​មធ្យម ​ដោយ​ផ្តល់ ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ និង​សិប្បកម្ម នៅ​កម្ពុជា ដូចជា​ការ​បង្កើត​ឲ្យ​មាន ធនាគារ SME និង Entrepreneurship Promotion Fund ជាដើម​។ ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន ​ ក៏ដូចជា​ ការ​ប្រកប​អាជីវកម្ម​ដោយ​ភាព​រលូន ទាមទារ​ឲ្យ​មាន​ចំណេះដឹង​ច្បាស់លាស់​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​អាជីវកម្ម ​ការ​ប្រើ ប្រាស់​ហិរញ្ញប្បទាន​ឲ្យ​មាន​ប្រសិទ្ធភាព ​និង​ចំ​គោលដៅ​ ព្រមទាំង​ការ​ជ្រើស​ រើស​ប្រភព ហិរញ្ញប្បទាន ​ដែល​សមស្រប​ នឹង​ស្ថានភាព​អាជីវកម្ម​របស់ខ្លួន ​ដែល​សិក្ខា​សាល​ផ្សព្វផ្សាយ​នេះ នឹង​អាច ជួយ​ចែករំលែក​នូវ​ចំណេះដឹង​ និង​បំពេញ​បន្ថែម​នូវ​ចំណុច​ល្អៗ ​លើ​ការ គ្រប់គ្រង​ហិរញ្ញវត្ថុ ​និង​ការប្រើប្រាស់​ហិរញ្ញប្បទាន​ឲ្យ​មាន​ភាព​ប្រសើរ​ឡើងដល់​ស្ថាប័ន ​អាជីវកម្ម​របស់ សហគ្រិន​នៅ​កម្ពុជា​។

គួរ​កត់​សម្គាល់ថា​ ការ​បង្កើត​ធនាគារ​សហគ្រាស​ធន់តូច​និង​មធ្យម​នៅ​កម្ពុជា ​នឹង លេច​ជា​ រូបរាង​នៅ​ចុងឆ្នាំ​២០១៩​នេះ​ ដោយ​រាជរដ្ឋាភិបាល​ចាយ​ថវិកា​ ប្រមាណ ១០០​លាន ដុល្លា​រ ​អាមេរិក​សម្រាប់​ជួយ​ដល់​វិស័យ​សហគ្រាស​ ធុន​តូច​ និង​មធ្យម​ និង​ថា​ផ្នែក​ទុន ​និង​ជំនួយ​ បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជំរុញ​អោយ​ SME នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ជួយ​ដល់​ សេដ្ឋកិច្ចជាតិ​៕