នាយ​ឧ​ត្ត​ម​សេនីយ៍ ​នេ​ត សាវឿន ​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​អគ្គ​ស្នងការ​រង​នគរបាលជាតិ​ថ្មី​ ចំនួន​៣​រូប

137

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ​ អញ្ជើញ​ប្រកាស​ឲ្យ​ចូលកាន់​តំណែង អគ្គ​ស្នងការរង​នគរបាល​ជាតិ​ថ្មី ចំនួន​៣​រូប​។

នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៣​រូប ដែល​ត្រូវ​បានតែងតាំង​ជា​អគ្គ​ស្នងការ​រង​នគរបាលជាតិ​នោះ រួមមាន ​៖ ទី១ ​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា​, ទី​២ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន និង​ទី​៣ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេន សួន​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា ​បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ ​គឹម​ខឿន បច្ចុប្បន្ន​ជា​ប្រធាន​សេនាធិការ ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ តេន សួន បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​។

សូម​ជម្រាបថា ​អគ្គ​ស្នងការរង​នគរបាលជាតិ​ បច្ចុប្បន្ននេះ​ មាន​ចំនួន​១៧​រូប ​បន្ទាប់ពី​សម្ដេច​តេ​ជោ ហ៊ុន សែន​ តែងតាំង​អគ្គ​ស្នង​ការរង​៣​រូប​បន្ថែម​ទៀត​នោះ​ គឺ​អគ្គ​ស្នងការ​រង ​មាន​សរុប​ចំនួន​២០​នាក់៕