Jordan Pickford ស៊ុត និង​សង្គ្រោះ​បាល់ 11ម៉ែត្រ​កាត់សេចក្ដី​ឲ្យ​អង់គ្លេស​បាន​លេខ​3 ​ពាន UEFA Nations League

292

បាល់ទាត់៖ ​ក្រុម​តោ​បី​អង់គ្លេស​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​3 ​ពាន UEFA Nations League បន្ទាប់ពី​យកឈ្នះ​ក្រុម​ស្វ៊ី​ស​ដោយ​បាល់ 11ម៉ែត្រ​កាត់សេចក្ដី​។ ​ការប្រកួត​ពេញ 90នាទី និង​ម៉ោង​បន្ថែម 15នាទី​ពីរ​ដងមិន​អាច​រក​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​គ្នា​បាន​ ខណៈ Harry Kane, Raheem Sterling ស៊ុត​បុក​បង្គោល​ទី ហើយ​ឱកាស​របស់ Dele Alli​ និង Calum Wilson ជួយ​បាន​ដោយ​អ្នកចាំទី​ស្វ៊ី​ស Yann Sommer​

​​ឈាន​ដល់​វគ្គ 11ម៉ែត្រ​កាត់សេចក្ដី Harry Maguire, Ross Barkley, Jadon Sancho, Sterling, Pickford និង Eric Dier ​សុទ្ធតែ​ធ្វើ​បាន​សំរេច ខណៈ​ស្វ៊ី​ស Drmic ស៊ុត​មិនបាន​សំរេច ដោយ​ជួយ​បាន​ពី​អ្នកចាំទី Everton, Jordan Pickford​។​ ចប់​ការប្រកួត​អង់គ្លេស​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​បី និង​បន្ត​កំណត់ត្រា​ល្អ​នៅ​ពេល​ជួប​ស្វ៊ី​ស​ ពោល​គឺ​ជួប​គ្នា 23លើក អង់គ្លេស​ឈ្នះ16 ស្មើ6 ស្វ៊ី​ស​ឈ្នះ​តែ 1​ប្រកួត​ប៉ុណ្ណោះ​។​ ​Jordan Pickford បាន​ក្លាយ​ជា​អ្នកចាំទី​អង់គ្លេស​ទី1 ដែល​ស៊ុត​ផង សង្គ្រោះ​ផង​បានសំរេច​ក្នុង​វគ្គ 11ម៉ែត្រ​កាត់សេចក្ដី​៕

អត្ថបទ​៖​នាង សុភា​វុ​ធ