អាជ្ញាធរ​មីន បើកកិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​ចម្រុះ​រាជ​រដ្ឋាភិបាល​-ដៃ​គូ​អភិវឌ្ឍន៍​លើ​វិស័យ​មីន​

83

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី ​លី ​ធុជ ​អនុ​ប្រធាន​ទី​១ ​អាជ្ញាធរ​មីន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​ចម្រុះ​រាជ​រដ្ឋាភិបាល-​ដៃ​គូ​អភិវឌ្ឍន៍​លើ​វិស័យ​មីន​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ដៃ​គូ​អភិវឌ្ឍន៍​ ប្រទេស​ផ្តល់​ជំនួយ​ក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ ​ប្រតិបត្តិករ​បោស​សម្អាត​មីន​ជាតិ ​និង​អន្តរជាតិ។​

ជា​កិច្ច​ចាប់​ផ្តើម ​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា​ ​ក្នុង​នាម​សម្តេច​តេជោ​ នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន ​សូម​សំដែង​នូវ​ការ​ដឹង​គុណ ​និង​អរគុណ​ចំពោះ​ការ​ចូល​រួម​ចំណែក​ពី​គ្រប់​ភាគី​ពាក់​ព័​ន្ធ​គាំទ្រ​ដល់​វិស័យ​សកម្មភាព​មីន​នា​ពេល​កន្លង​មក​។

បន្ទាប់​មក​ឯកឧត្តម ​ព្រំ ​សុភមង្គល ​អគ្គ​លេខាធិការ​អាជ្ញាធរ​មីន​ បាន​ធ្វើ​បង្ហាញ​ពី​បច្ចុប្បន្ន​ភាព​វិស័យ​សកម្មភាព​មីន​ជូន​ដល់​អង្គ​ប្រជុំ ​និង​បាន​បន្ត​ផ្តល់​ជាវេទិកា ​សំណួរ ​ចំលើយ​ ជូនដល់​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​អនុវត្ត​វិស័យ​សកម្មភាព​មីន​។

ឯកឧត្តម​ទេសរដ្ឋ​មន្រ្តី​ បាន​អំពាវ​នាវ​ឲ្យ​ដៃ​គូ​អភិវឌ្ឍន៍​ ប្រទេស​ផ្តល់​ជំនួយ ​និង​វិស័យ​ឯកជនបន្ត​ជួយ​ដល់​វិស័យ​សកម្មភាព​មីន​ ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​៕