មនុស្ស​រាប់​រយ​គ្រួសារ​​បាន​ជម្លៀស​ខ្លួន​ចេញ​​ ខណៈ​​មាន​​ទឹក​ជំនន់​នៅ​ភាគ​ខាង​កើត​​​ប្រទេស​អង់គ្លេស​​

138

អង់គ្លេស៖ អ្នក​ស្រុក​នៅ​ទីក្រុង​តូច​មួយ​នៅ​ស្រុក​​លីនខូនស៊ៀវ​ ភាគ​ខាង​​កើត​ចក្រ​ភព​អង់គ្លេស​ កំពុង​ត្រៀម​ទប់​ទល់​នឹង​ភ្លៀង​ដ៏​ច្រើន​ថែម​ទៀត​ បន្ទាប់​ពី​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​បាន​បង្ខំ​ ឲ្យ​មាន​ការ​ជម្លៀស​​អ្នក​ស្រុក​ប្រហែល ៦០០គ្រួសារ​។

ភ្លៀង​​ធ្លាក់​ដ៏​ខ្លាំង​​​​ក្នុង​រយៈ​ពេល ២ថ្ងៃ​ក្នុង​ពេល​ជាង ២ខែ​កន្លង​មក​នេះ​ ​ទៅ​លើ​ទីក្រុង​​វេនវ្លីអាល់សែននា​ដើម​សប្ដាហ៍​នេះ ​បាន​បណ្ដាល​ឲ្យ​ទឹក​ទន្លេ​ស្ទីភីងទឺន ពេញ​ហៀរ​ចេញ​តាម​​មាត់​ច្រាំង។ ទីក្រុង​នេះ​ត្រូវ​ទឹក​ជន់​លិច​នៅ​គ្រា​ដំបូង ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។ បច្ចុប្បន្ន​​ទឹក​ជំនន់​​បាន​ស្រក​ចុះ​​យ៉ាង​ខ្លាំង ប៉ុន្តែ​​ត្រូវ​គេ​ព្យាករណ៍​ថា ភ្លៀង​ដ៏​ខ្លាំង​​នឹង​កើត​មាន​ថែម​ទៀត៕

អត្ថបទ៖ រិទ្ធី