Fernando Alonso ឈ្នះ​ការ​ប្រកួត​ប្រណាំង​រថយន្ត Le Mans

113

ប្រណាំង​រថយន្ត៖ ​កីឡាករ​​អេ​ស្ប៉ា​ញ Fernando Alonso បាន​ប្រជែង​ឈ្នះ​ការ​ប្រកួត​ប្រណាំង​រថយន្ត​ Le Mans 24ម៉ោង​។​ ​នេះ​ជា​ជ័យជំនះ​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​សំរាប់ Alonso ជាមួយ​នឹង​មិត្ត​រួម​ក្រុម Sebastian Buemi​ និង Kazuki Nakajima​

 

​​អតីត​ជើងឯក​ពិភពលោក Formula One រូប​នេះ​ក៏​ជា​ជើងឯក World Endurance Champions ផង​ដែរ​។​ ​នេះ​ជា​ជោគជ័យ​ត្រចះត្រចង់​ដែរ​សំរាប់​ក្រុម​ប្រណាំង Toyota លើ​រថយន្ត Hybrid TS050 បន្ទាប់ពី​កីឡាករ​អង់​គ្លេស Mike Conway របស់​ក្រុម Toyota ដែរ​នោះ​បាន​ចំណាត់ថ្នាក់​លេខ​ពីរ​។​ ​ជា​ការ​ប្រកួត​ដ​ស្វិតស្វាញ​មួយ​នៅ​រយៈពេល 1ម៉ោង​ចុងក្រោយ​ ពោល​គឺ​រថយន្ត​លេខ8 របស់ Alonso មក​ដល់ទី​ព្រ័ត្រ​មុន​អ្នក​លេខ2 ​រថយន្ត​លេខ7 តែ 17វិនាទី​ប៉ុណ្ណោះបន្ទាប់ពី​ប្រណាំង​អស់ 385ជុំ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ