ឯកឧត្តម ផៃ​ ស៊ី​ផាន ​៖ ​អ្នកនាំពាក្យ​ជា​យុទ្ធជន​បង្ក្រាប​ព័ត៌មាន​ ចចាមអារ៉ាម

186

ភ្នំពេញ ៖ ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន ​ជាពិសេស​ដើម្បី​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ​ អង្គភាព អ្នក​នាំពាក្យ ​រាជរដ្ឋាភិបាល ​និង​បង្កើត​អោយ ជំនួប​ រវាង ​អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​គ្រប់​ក្រសួង​ អោយ​ បានជា ទៀង​ ទាត់​រៀង​រាល់ខែ​។

ឯកឧត្តម ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​ឲ្យដឹង ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ថា​ អ្នកនាំពាក្យ​គ្រប់​ក្រសួង​ទាំងអស់​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម ​ដើម្បី​ធ្វើ​ការ​អោយ​ជិត ស្និត ជាមួយ​អ្នកសារព័ត៌មាន​ជាតិ ​និង​អន្តរជាតិ ​ផ្តល់​ព័ត៌មាន​ពិត ​ពី​ក្រសួង​ស្ថាប័ន​របស់ខ្លួន ​អោយបាន​ទាន់​ ពេលវេលា​ឆ្លើយតប​ទៅ​ នឹង​បញ្ហា​នានា​ ដែល​កើតមាន​លើ​វិស័យ​ពាក់ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​សាមី​។

ឯក​ឧត្ត​ម ​បន្តថា អ្នកនាំពាក្យ ​មិនត្រូវ​គិតថា​អ្នកសារព័ត៌មាន​ជាស​ត្រូវ​នោះទេ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ អ្នក​សារព័ត៌ ​មាន​គឺជា​អ្នក​នាំ​នូវ​សារ​ពិត​ពី​អ្នកនាំពាក្យ​ទៅ​ផ្សព្វផ្សាយ​ ជូន​ដល់​សាធារណជន ។ ​ឯកឧត្តម​ បាន​សង្កត់ធ្ងន់ថា​ អ្នកនាំពាក្យ​គឺជា​យុទ្ធជន​បង្ក្រាប​ព័ត៌មាន​ចចាមអារ៉ាម ឬ​ព័ត៌មាន​ក្លែងក្លាយ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពិត រហ័ស​ ឆ្លើយតប​ទាន់​សភាពការណ៍​និង​ការ​ចង់​ដឹង​របស់​មហា​ជន​។

ឯកឧត្តម បន្តថា ​ដើម្បីអោយ​កាន់តែ​មាន​ប្រសិទ្ធភាព​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​និង​រៀបចំ​អោយ មាន​កាលវិភាគ​ច្បាស់លាស់ រវាង​អ្នកនាំពាក្យ​ និង​អ្នកសារព័ត៌មាន​ក្នុង​នោះ ​ជា​រៀងរាល់​មួយ​ខែ​ម្តង​ នឹងមាន​ការជួបជុំ​ដើម្បី​លើក​នូវ​បញ្ហា​ប្រឈម​នានា​ របស់​អ្នកនាំពាក្យ ​និង​អ្នកសារព័ត៌មាន​ដែល​ធ្វើ ការ ​កន្លងមក ហើយ​ជា​រៀងរាល់​សប្ដាហ៍ ​និង​មាន​រៀបចំ​កម្មវិធី​សន្និសីទ ​សារព័ត៌មាន លើ​ប្រធានបទ​ សំខាន់ៗ​ដែល ​កើតមាន​ជាប្រចាំ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកនាំពាក្យ ​បាន​ផ្សព្វផ្សាយ​ព័​ត៌មាន​ទៅកាន់ មហាជន​ផងដែរ​៕