លំហូរ​ជន​អន្តោប្រវេសន៍​​ថយ​ចុះ​ បន្ទាប់​ពី​ប្រទេស​ម៉ិកស៊ិក​​បង្ក្រាប​

118

ម៉ិកស៊ិក៖ កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​ដើម្បី​​​ពន្យឺត​​ការ​ធ្វើ​អន្តោប្រវេសន៍​ ​ជន​ជាតិ​អាមេរិក​កណ្ដាល​​ឆ្លង​កាត់​​ដែន​ដី​របស់​ខ្លួន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រារាំង​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​​ពលរដ្ឋ​ហ្កាតេម៉ាឡា​​មួយ​ចំនួន​បាន​ត្រឡប់​​ថយ​ក្រោយ​​វិញ ក្នុង​ពេល​ប្រឈម​​ការ​អនុវត្ត​ច្បាប់​បង្កើន​ការ​​រឹត​បន្តឹង។

នៅ​តាម​ទន្លេ​ស៊ូឈីអេត​ដែល​បង្កើត​បាន​ផ្នែក​មួយ ​​នៅ​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ិកស៊ិក​ជាមួយ​ប្រទេស​ហ្កាតេម៉ាឡា​ ជា​ទូទៅ​​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​កាត់​តាម​ទឹក​មាន​ភាព​​មមាញឹក​​ ហាក់​ដូច​ជា​បង្ហាញ​​ពី​លំហូរ​មាន​ល្បឿន​យឺត​ នៅ​តាម​ទីក្រុង​ព្រំដែន​មួយ​នេះ។ ជន​អន្តោប្រវេសន៍​​ហុង​ឌុយរ៉ាស់​​​​បាន​និយាយ​ថា គាត់​ត្រូវ​បាន​ក្រុម​ភ្នាក់ងារ​ការពារ​ព្រំដែន​ដេញ​ចាប់ ហើយ​​ពេល​នេះ​កំពុង​ត្រឡប់​​ទៅ​កាន់​ស្រុក​កំណើត​វិញ​។ ​គាត់​បាន​និយាយ​ថា ​គាត់​នឹង​មាន​​បំណង​​ធ្វើ​ដំណើរ​​ម្ដង​ទៀត​ ប្រសិន​បើ​ស្ថានការណ៍​មាន​ភាព​​ស្ងប់ស្ងាត់។ ​លំហូរ​ជន​អន្តោប្រវេសន៍​​ទៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ភាគ​ខាង​ត្បូង ​ហាក់​ដូច​ជា​មាន​​ល្បឿន​យឺត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ខណៈ​ទា​ហាន​​កង​ម៉ារីន​​, នគរបាល​សហព័ន្ធ​​ជា​ច្រើន​ទៀត​ ភាគ​ច្រើន​​ផ្នែក​មួយ​​នៃ​​កង​ឆ្មាំ​ជាតិ​​ថ្មី​ៗ ត្រូវ​បាន​​ដាក់​ពង្រាយ​ទៅ​កាន់​ព្រំដែន​ ស្ថិត​ក្រោម​គោល​នយោបាយ​ថ្មី​តឹង​រឹង​ជាង​មុន​ ដែល​ទើប​​តែ​ត្រូវ​បាន​អនុម័ត​នៅ​ពេល​មាន​សម្ពាធ​​កើន​ឡើង​ ពី​រដ្ឋ​បាល​​របស់​លោក ត្រាំ។

ពួក​គេ​ធ្វើ​ការ​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​តាម​ផ្លូវ​ជាតិ​ ដែល​​ពិនិត្យ​​មើល​ឯកសារ​​របស់​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​ នៅ​ក្នុង​​រថយន្ត​ឈ្នួល និង​តាម​ការ​​ដឹក​ជញ្ជូន​​សាធារណ​ ប៉ុន្តែ​ក៏​បាន​ធ្វើ​​ការ​បង្ហាញ​​នៅ​តាម​​មាត់​ទន្លេ​នៃ​​ទន្លេ​ស៊ូឈីអេត ដែល​បែង​ចែក​ព្រំដែន​រវាង​​ប្រទេស​ទាំង​២ ផង​ដែរ៕

អត្ថបទ៖ រិទ្ធី