ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​រារាំង​ការ​លក់​អាវុធ​តម្លៃ​ ៨​ពាន់​លាន​ដុល្លារ​របស់​លោក ​ត្រាំ ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត

353

អាមេរិក៖ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​រារាំង ​ការ​លក់​សព្វាវុធ​ក្នុង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រដ្ឋបាល ​របស់​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ត្រាំ​។ លោក​ ត្រាំ បាន​គេច​វេស​ពី​ស​ភា​កាលពី​ខែ​មុន ក្នុង​ដំណើរ​ប៉ុន​ដើម្បី​ជំរុញ​ឲ្យ​ឆ្លង​ផុត​កិច្ចព្រមព្រៀង​ ៨​ពាន់​លាន​ដុល្លារ ដោយ​លើកឡើង​ពី​ការ​គំរាម​កំហែង​ដល់​​អារ៉ាប៊ីសាអ៊ូឌីត ពី​ប្រទេស​គូ​សត្រូវ​អ៊ីរ៉ង់​។​

ប៉ុន្តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ នៅ​ក្នុង​សកម្មភាព​រួម​បក្ស​ទាំង​២ ​ដ៏​កម្រ​មួយ ព្រឹទ្ធសភាដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ បាន​អនុម័ត​សេចក្ដី​សម្រេច​ចំនួន​៣ ដើម្បី​ការពារ​ការ​លក់​អាវុធ​នេះ​។​ លោក ​ត្រាំ បាន​សន្យា​ថា នឹង​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ ជាហេតុ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព ​មិន​ប្រាកដប្រជា​។​ ខណៈ​ពេល​ដែល​សភា​តំណា​ងរាស្ត្រ គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ទំនងជា​បោះ​ឆ្នោត​រារាំង​ការ​លក់​អាវុធ​នេះ​ផង​ដែរ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា វា​ច្បាស់​ខ្លាំង​ណាស់​ថា សភា​នឹង​មិន​ចាំបាច់​បោះឆ្នោត​ដើម្បី​ទាត់ចោល​សិទ្ធិ​វ៉េតូ​ពី​លោក​ ត្រាំ​។

សូម​បញ្ជាក់​ថា សេចក្ដី​សម្រេច​ទី​១ និង​ទី​២ ​នៃ​ការ​មិន​ឯកភាពត្រូវ​បាន​អនុម័ត​ឡើង​ ដោយ​សំឡេង​ប្រកៀក​ប្រកិត​ ៥៣៤៥​ ហើយ​ការបោះឆ្នោត​ទី​៣ ដែល​គ្រប​ដណ្ដប់​លើ​សេចក្ដី​សម្រេច​ជា​ច្រើន ​ពាក់ព័ន្ធ​នឹង​ការ​លក់​អាវុធត្រូវ​បាន​អនុម័ត​ឡើង​ក្នុង​សំឡេងឆ្នោត​ ៥១៤៥៕

អត្ថបទ៖ សារ៉ាត់