មនុស្ស​ស្លាប់ ៤នាក់ និង​រងរបួស​រាប់សិបនាក់​ ក្នុងហេតុការណ៍ ​​រលំបាក់​​អគារ​កំពុង​សង់​ថ្មី​ ​នៅ​ខេត្ព្រះសីហនុ

218

ព្រះសីហនុ៖  មនុស្សស្លាប់ ៤នាក់ និង​រងរបួស​រាប់សិបនាក់​ ក្នុងហេតុការណ៍ ​​រលំបាក់​​អគារ​កំពុង​សង់ថ្មី​មួយ​កន្លែងកំពស់ ៧ជាន់ ​នៅភូមិ២ ​សង្កាត់លេខ៤​ ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​ជិត​៥ព្រឹក​ ថ្ងៃទី​២២ មិថុនា២០១៩។ ក្នុងនោះ ​កន្លែងលាងរថយន្ត អារុណរៈ​ ក៏ទទួល​រង​ផល​ប៉ះពាល់ រងការ​ខូចខាត​រថយន្ត ​និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ពី​ការបាក់រលំអគារនេះ។

សេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុ ​បាន​ឲ្យដឹងថា ​មាន​មនុស្ស​មួយ​ចំនួន ​ភាគច្រើន​ជា​កម្មករ​បាន​ជាប់​ក្នុង​គំនរ​អគារ​រលំ​បាក់​នេះ​ ប៉ុន្តែភ្លាមៗ ​មិនទាន់ដឹងពីចំនួនពិតប្រាកដ ​ឬ ​មាន​អ្នក​ស្លាប់​​និង​របួស​ប៉ុន្មាននាក់​ ​នោះ​ឡើយ។ ករណីនេះ​ អាជ្ញាធរ ​សមត្ថកិច្ច ​និងក្រុម​សង្គ្រោះកំពុង​អន្តរាគមន៍ ហើយ​បន្ទាប់​ពីកើតហេតុភ្លាមៗ។ ​មនុស្សរងគ្រោះទាំងនោះ ​ជា​កម្មករ​សំណង់​ជនជាតិខ្មែរ ដែល​ស្នាក់​នៅ​កន្លែង​ធ្វើការ​នោះ។