Update ៖ ​គិត​ត្រឹម​ម៉ោង​៤​ និង​៣០នាទី ថ្ងៃ​​នេះ ក្រុមជួយសង្គ្រោះ បាន​រក​ឃើញមនុស្ស​​នៅ​រស់​២នាក់ ​​បន្ថែមទៀត​

404

ព្រះសីហនុ ៖ ​ក្រុមប្រតិបត្តិការសង្គ្រោះ បានឲ្យដឹងថា ​គិតត្រឹមម៉ោង ​៤ និង៣០នាទីសៀលថ្ងៃទី២៤ ខែមិថុនាឆ្នាំ​ ២០១៩នេះ ​បានរកឃើញមនុស្ស ៤ នាក់បន្ថែមទៀត​ចេញ​ពីគំនរ​បែកបាក់​ នៃអគារ​ នៅក្រុងព្រះសីហនុ ក្នុងនោះ ព័ត៌មាន បឋមថា ២ ​នាក់ នៅរស់ និង២នាក់ស្លាប់ ​​​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់ កើនដល់២៨នាក់ ​និងអ្នករបួស២៦ នាក់។

 

តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ ​និងរងរបួសចំនួន ៥៤ ​នាក់​ក្នុងនោះស្លាប់ចំនួន ​២៨នាក់​ (ស្រី ៤ នាក់) ហើយអ្នករងរបួសចំនួន២៦នាក់(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែល​សង្ស័យថា​ អាច​មាននៅក្នុងគំនរ​អគារ​ដួល​រលំនេះ​បន្តទៀត។