ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម

110

ខេត្តកំពង់ចាម: នាថ្ងៃ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខតំណែង៖
១-លោក នៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តរតនគីរី។

២-លោក សួស ឡា ប្រធានសាលាដំបូងខេត្តរតនគីរី ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តកំពង់ចាម។