Valencia ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​អ្នក​ចាំទី Jasper Cillessen​ ពី Barcelona តំលៃ 35លាន​អឺរ៉ូ​

117

បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ Valencia បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ក្នុង​ការ​នាំ​យក​អ្នកចាំទី​ហូ​ឡង់​ដៃ​ទី​2 ​របស់ Barcelona, Jasper Cillessen​ ក្នុង​តំលៃ 35លាន​អឺរ៉ូ​។ ​កីឡាករ​វ័យ 30ឆ្នាំ​រូប​នេះ​បង្ហាញខ្លួន​នៅ Barcelona បានតែ 32ប្រកួត​ប៉ុណ្ណោះ ក្នុង​រយៈពេល​បី​រដូវ​កាល​ជាមួយ Barcelona ក្នុងនាម​ជា​អ្នកចាំទី​ដៃ​ទី2  ពីក្រោម Andre terStegen តែ​ក៏​ជា​សមាជិក​ក្រុម​ដែល​ជួយ Barcelona ឈ្នះជើងឯក La Liga​ 2​លើក Copa del Rey 2លើក និង Spanish Super Cup 1​លើក​។

​​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យ​ដឹង Cillessen​ នឹង​ទទួល​​បាន​កិច្ចសន្យា 4ឆ្នាំ​ជាមួយ Valencia ខណៈ​ដែល​ក្លិប​ក៏បាន​ចំណាយ​លើសពី 35លាន​អឺរ៉ូ​នេះដល់​ទៅ 80លាន​អឺរ៉ូ​ក្នុង​ការ​ផ្តាច់​កិច្ចសន្យា​ដែល​នៅសល់​ជាមួយ Barcelona​។​ ​Valencia បាន​បញ្ចប់​រដូវ​កាល2018-19 កន្លងទៅ​លេខ​4 ​ក្នុង​តារាង ហើយក៏​នឹង​បង្ហាញខ្លួន​នៅ​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល​ថ្មី​ខាងមុខ​។​ ​រំលឹក​ថា Barcelona បាន​ទិញ​យក Jasper Cillessen​ ពី​ក្លិប​ហូ​ឡង់ Ajax Amsterdam ក្នុង​តំលៃ 11.1លាន​ផោន​ប៉ុណ្ណោះ​ ដើម្បី​ជំនួស​អ្នកចាំទី​ដៃ​ទី​ពីរ Claudio Bravo ដែល​ចាក​ចេញទៅ Manchester City កាលពី​ឆ្នាំ2016

អត្ថបទ​៖​នាង សុភា​វុ​ធ