សម្តេច​ក្រឡាហោម ស ខេង​ នឹង​បំពេញ​ទស្សនកិច្ច​នៅ​អាល្លឺម៉ង់នាពេល​ខាងមុខនេះ​

191

ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់​នាពេល​ខាងមុខនេះ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ទទួល​បទពិសោធន៍​ពី​ភាគី​អា​លី​ម៉​ង​បន្ថែម​ក្នុងការ​អនុវត្ត​កំណែទម្រង់ វិមជ្ឈការ​និង​វិសហមជ្ឈការ​នៅ​កម្ពុជា​។​

​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ច​ជំនួប​រវាង​សម្តេច​ក្រឡាហោម សខេង​ឧបនាយក រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាមួយនិង លោក Ingo Karsten​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ចប់​អាណត្តិ​នៅ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​លោក ផាត សុ​ផានិត បាន​ឲ្យ​ដឹងថា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយចំនួន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អា​លី​ម៉​ង ស្របតាម​ការអញ្ជើញរ​បស់​រដ្ឋាភិបាល​អា​លី​ម៉​ង​។​

​ ​លោក​បន្តថា ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលខាងមុខ​របស់​ស​ម្តេច​នេះ​នឹងធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និងអាល្លឺម៉ង់​កាន់តែ​ល្អប្រសើ​បន្ថែមទៀត ជាពិសេស​បទ​ពិ សោធន៍​ពី​រដ្ឋាភិបាល​អា​លី​ម៉​ង​ក្នុងការ​កែទម្រង់​នូវ​វិមជ្ឈការ​និង​សហវិមជ្ឈការ​នេះ​តែម្តង​។​

​ ​បើតាម​លោក​ផាត សុ​ផានិត​បាន​បន្ថែមទៀតថា នៅក្នុង​កិច្ច​ជំនួប​នោះដែរ សម្តេច​ក្រឡាហោម ស ខ​ង​ក៏បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​រដ្ឋាភិបាល​អា​លី​ម៉​ង​ដែល​បាន​ជួយ​ដល់​កម្ពុជា នាពេល​កន្លងមក ទាំង​ធនធានមនុស្ស​និង​បច្ចេកទេស​ផ្សេងៗ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​នោះ​។

​ ​ជាមួយគ្នា​នោះដែរ​សម្តេច​ក្រឡាហោម ស ខេង​ក៏បាន​ថ្លែងប្រាប់​ដល់ លោក Ingo Karsten​ថា​នាពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ដ៏​ល្អ សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចំរើន​បន្ថែមទៀត ខណៈ​អង្គការ​និង​សមាគម​នៅ កម្ពុជា​រាប់ពាន់​បាន​កំពុងដំណើរការ​នាពេល​សព្វថ្ងៃនេះ​។​

​ ​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ លោក Ingo Karsten​ក៏បាន​ថ្លែង​អំណរ​អគុណ​ដល់ សមត្ថកិច្ច​កម្ពុជា​ដែល​បាន​ជួយ​សម្រួល​សុវត្ថិភាព​និង​សន្តិសុខ​ដល់​ស្ថានទូត​អា​លី​ម៉​ង ខណៈ ក្នុង​បេស​សកម្ម​របស់លោក​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​ប្រព្រឹត្ត​ទៅដោយរ​លួ​ន​នោះ​។​

​ ​លោក​Ingo Karsten​បាន​បន្តថា នៅក្នុង​បេស​សកម្ម​របស់លោក​នៅ​កម្ពុជា​មកនេះ លោក​បាន​មើលឃើញ​វឌ្ឍនភាព​របស់​កម្ពុជា​ជាច្រើន ហើយ​លោក​រំពឹងថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អា​លី​ម៉​ង​នឹង​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ​៕

​​