ចិន​ស្ដី​បន្ទោស​ថា ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង​ហុងកុង​ជាន់​ឈ្លី​ច្បាប់

140

ចិន៖ ប្រទេស​ចិន​ចោទ​ប្រកាន់​ក្រុម​អ្នក​តវ៉ា ដែល​បាន​បំផ្លិច​បំផ្លាញ​អគារ​រដ្ឋសភា​របស់​ទីក្រុង​ហុងកុង កាលពី​ថ្ងៃ​ចន្ទ ​ពី​បទ​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់​ធ្ងន់ធ្ងរ ​ដែល​ជាន់​ឈ្លី​លើ​ច្បាប់​របស់​ប្រទេស​។ ​សកម្មជន​មួយ​ក្រុម​បាន​ចូល​ទៅ​កាន់​កាប់ ​អគារ​ក្រុម​ប្រឹក្សា​ច្បាប់​រយៈ​ពេល​ជា​ច្រើន​ម៉ោង បន្ទាប់​ពី​បំបែក​ចេញ​ពី​ការ​តវ៉ា​ដោយ​ស្ងប់​ស្ងាត់​មួយ​។

នគរបាល​រាប់​រយ​នាក់​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ក្រុម​បាតុករ។ រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឲ្យ​ទីក្រុង​នេះ​ ស៊ើបអង្កេត​លើ​ការ​ទទួល​ខុស​ត្រូវ​បទ​ព្រហ្មទណ្ឌ​ របស់​ជនល្មើស​ប្រើ​អំពើ​ហិង្សា។​ ទីក្រុង​ហុងកុង​ដែលជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស គឺជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន ​ប៉ុន្តែ​បាន​ដំណើរ​ការ​ក្រោម​ការ​រៀប​ចំ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ដែល​ធានា​ឲ្យ​កម្រិត​នៃ​ស្វ័យភាព​។ ប្រជា​ពលរដ្ឋ​របស់​ខ្លួន​រីក​រាយ​នឹង​សិទ្ធិ​ ដែល​ពុំ​មាន​នៅ​ចិន​ដី​គោក​។

ភាព​ឥត​សណ្ដាប់ធ្នាប់​កាលពី​ថ្ងៃ​ចន្ទ ​បាន​កើត​មាន​ឡើង​ជា​ច្រើន​សប្ដាហ៍​ នៃ​ការ​តវ៉ា​ដ៏​ធំ​ជុំវិញ​សំណើ​ច្បាប់​​ធ្វើ​បត្យាប័ន​ដ៏​ចម្រូង​ចម្រាស ​ដែល​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បញ្ជូន​ក្រុម​អ្នក​ប្រឆាំង ​ខាង​នយោបាយ​ពី​ហុងកុង​ទៅ​ចិនដីគោក៕

អត្ថបទ៖ សុខ​មាន