ភាពយន្ដខ្មែរ ២ ខ្សែធំៗកំពុងអង្រួនចិត្តអ្នកទស្សនាតាមដានមិនដែលដាច់ភាគ!

582

ខ្សែរភាពយន្ដខ្មែរ ២ រឿងកំពុងទទួលបានការគាំទ្រខ្លាំងមែនទែនពីប្រិយមិត្តស្នេហាវិស័យភាពយន្ដ លើកញ្ចក់ទូរទស្សន៍បាយ័ន។ តាមរយះទិន្នន័យទំព័រហ្វេសបុករបស់ទូរទស្សន៍បាយ័ន យើងសង្កេតឃើញថាភាគនិមួយៗមានអ្នកទស្សនារាប់ម៉ឺននាក់ ចំណែកចំនួនអ្នក Share វិញក៏មានច្រើនខ្លាំងណាស់ដែរ។

តើសាច់រឿងខ្មែរទាំង២ ខ្សែរនោះមានអ្វីនិយាយពីអ្វីដែរ បានជាមានអ្នកគាំទ្រទស្សនាខ្លាំងម្ល៉េះ?

សាច់រឿងទី ១ គឺខ្សែភាពយន្ដទើបតែចាក់បញ្ចាំងថ្មីៗនេះ «ទេពធីតានិស្ស័យ» ដែលនិយាយពីដំណើរបេសសកម្មទេពធីតាស្រស់ស្អាតមួយរូប ធ្វើដំណើរមកកាន់ឋានកណ្ដាលដើម្បីរៀបចំជីវិតគូព្រេងដល់តួអង្គបុរស តែមិនដឹងហេតុអី ទេពធីតាស្រស់ស្អាត ឌុច លីដា បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់តួប្រុស បង្កជាការភ្ជាក់ផ្អើលដល់ទេពធីតាដទៃទៀត រហូតដល់ល្មើសច្បាប់ទេវតា។ ដំណើរស្នេហាមួយនេះ ទើបតែចាប់ផ្ដើមនោះទេ ប្រិយមិត្តអាចតាមដានបានលើកញ្ចក់ទូរទស្សន៍បាយ័នពីថ្ងៃច័ន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩ យប់។

ចំណែកឯសាច់រឿងមួយទៀត ជាសាច់រឿងបុរសចិត្តរឹង ស្រលាញ់នារីពូកែអត់ធន់ម្នាក់ ដើរតួដោយពិធីការនីស្រស់ស្អាត ហ៊ិន ចាន់និរ័ត្ន គឺរឿង «ទាសីបេះដូង»។ សាច់រឿងនេះ មានអ្នករង់ចាំតាមដានរៀងរាល់ល្ងាចម៉ោង ៧ ដល់ ៨ យប់ ដោយមានការ Live លើទំព័រហ្វេសបុករបស់ Bayon TV Drama ផងដែរ។

ការចាក់ផ្សាយរាល់ថ្ងៃរបស់ទូរទស្សន៍បាយ័នក៏មានខ្សែភាពយន្ដបរទេសជាច្រើនទៀតផងដែរ មានដូចជា ៖ កូរ៉េ ថៃ និងឥណ្ឌាផងដែរ។

ប្រិយមិត្តអាចស្វែងរកព័ត៌មានថ្មីពីការផ្សាយរបស់ទូរទស្សន៍បាយ័នទីនេះ ៕