បំណាក់​ដី​​នៅ​ភាគ​កណ្ដាល​ប្រទេស​ម៉ិកស៊ិក​សម្លាប់​មនុស្ស ៦នាក់​

147

ម៉ិកស៊ិក៖ នៅ​តាម​​តំបន់​ជើង​ភ្នំ​​ដែល​មាន​ទឹក​ភ្លៀង​ជោគ​ជាំ ​បាន​បាក់​​រលំ​ទៅ​លើ​លំនៅឋាន​​មួយ​កន្លែង​ ​នៅ​ភាគ​កណ្ដាល​​ប្រទេស​ម៉ិកស៊ិក​​បាន​សម្លាប់​​មនុស្ស ៦នាក់​ក្នុង​ចំណោម​​នោះ​មាន​ទាំង​កុមារ ២នាក់​ផង​ នេះ​បើ​យោង​តាម​ក្រុម​អាជ្ញាធរ​​បាន​និយាយ​ ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

ការិយាល័យ​ការពារ​ជន​ស៊ីវិល​​នៅ​ក្នុង​ទីក្រុង​ពូប្លា​បាន​និយាយ​​ឲ្យ​ដឹង​ថា មនុស្ស ១១នាក់​​ផ្សេង​ទៀត​​បាន​​រង​ការ​វាយ​ប្រហារ​​ដ៏​ខ្លាំង​ក្លា​ ​​ដោយ​សារ​បំណាក់​ដី​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​​កន្លង​ទៅ​។ ​បំណាក់​ដី​នេះ​បាន​កើត​ឡើង​​នៅ​សាន់តូថូម៉ាស់ឈូកឡា ជា​ភូមិ​មួយ​នៅ​​ជាយ​ទីក្រុង​​នេះដែល​ជា​រដ្ឋ​​ធានី​នៃ​​រដ្ឋ​ពូប្លា។ ​ក្រុម​កង​ទ័ព​​បាន​និយាយ​ថា ទាហាន​មួយ​ចំនួន​បាន​ជួយ​ជីក​កកាយ​​យក​ដី​ចេញ​ពី​ផ្ទះ​មួយ​​នេះ ដែល​ជួយ​កាត់​បន្ថយ​​តាម​ផ្នែក​មួយ​ចំនួន។ ​ក្រុម​អ្នក​​ពិនិត្យ​​បាន​ទៅ​កាន់​លំនៅឋាន​​រង​គ្រោះ​ ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​​មួយ​ទៀត​​ក្នុង​តំបន់​​តែ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ធានា​ថា អគារ​មួយ​ចំនួន​​មិន​ប្រឈម​​នឹង​ការ​បាក់​រលំ​​នោះ​ទេ៕

អត្ថបទ៖ រិទ្ធី