ជំងឺ​មហារីក​កុមារ មាន​១៣០​ករណី នៃ​ចំនួន​កុមារ ក្រោម​អាយុ​១៣​ឆ្នាំ ១​លាន​នាក់​

221

ភ្នំពេញ៖ ក្នុង​សិក្ខាសាលា​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​អំពី ការថែទាំ​កុមារ​កើត​ជំងឺ​មហារីក រៀបចំ​ដោ​យម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត ព្រឹក​ថ្ងៃទី​១២ កក្កដា​នេះ លោកស្រី​វេជ្ជបណ្ឌិត ម៉ាលី​ស រដ្ឋា ឯកទេស​ជំងឺ​មហារីក​កុមារ នៃ​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត ថា ជំងឺ​មហារីក​កុមារ មាន​១៣០​ករណី នៃ​ចំនួន​កុមារ​ក្រោម​អាយុ​១៣​ឆ្នាំ ១​លាន​នាក់ ពិតជា​មាន​មែន ហើយ​រោគសញ្ញា​នៃ​ជំងឺ​ គឺមាន​ភាពខុសៗ​គ្នា​។​

លោកស្រី​វេជ្ជបណ្ឌិត បន្ត​ទៀតថា ភាគច្រើន​នៃ​កុមារ កម្ពុជា មាន​ជំងឺ​មហារីក​ឈាម គឺ​ដូច​ទៅក្នុង​ស្ថិតិ​របស់​ពិភពលោក ដែល​សំបូរ​ជាងគេ​លើ​កុមារ គឺ​មហារីក​ឈាម និង​បន្ទាប់មក​គឺ​ជំងឺមហារីក​ខួរក្បាល ដោយឡែក​សម្រាប់​ជំងឺមហារីក​លើ​កុមារ គឺ​មិនមាន​មូលហេតុ​ពិតប្រាកដ​នោះទេ គឺ​បង្ករ​ឡើង​ដោយ​កត្តា​រួមផ្សំ​ជាច្រើន​ចូលគ្នា​។​

ជាមួយគ្នា​នោះដែរ កញ្ញា Julie Ritter អ្នកចាត់ការ​ទូទៅ​ផ្នែក​ប្រព័ន្ធ​សុខាភិបាល និង​កម្មវិធី​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​នៃ​មន្ទីរពេទ្យ St. Jude Children’s Hospital សហរដ្ឋអាមេរិក បានលើកឡើង​ដែរ ជា​យុទ្ធសាស្ត្រ​របស់​ម​នី្ទ​រ​ពេទ្យ សាំង​ស្យូ​ដ នៃ​សហរដ្ឋអាមេរិក រាប់​ថា​ជាម​នី្ទ​រ​ធំជាងគេ និង​ក្នុង​លំដាប់​ពិភពលោក ហើយ​ដែល​ជាម​នី្ទ​រ​ធ្វើ​កិច្ចការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​រាល់​ការងារ​ទាំងអស់ គឺ​ជួយ​គាំពារ ព្យាបាល ផ្តល់ជូន​នូវ​សេវា​កុមារ ដែលមាន​ជំងឺមហារីក​។​

ទន្ទឹមគ្នា​នោះ​ដែរ ឯកឧត្តម សាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករង​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត បាន​ថ្លែងថា ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ជាតិ​ជំងឺមហារីក​ជាមួយ​ផ្នែក​ជំងឺ​មហារីក​កុមារ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ដើមឆ្នាំ​២០១៨ គឺជា​ការរីកចម្រើន​មួយផ្នែក​ទៀត លើ​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​។​

ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ឯកឧត្តម សាស្ត្រាចារ្យ គង់ សន្យា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​វគ្គ​បណ្តុះបណ្តាល​ការ​នេះ យើង​នឹង​បន្តធ្វើ​ការ​និង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​លើ កិច្ចការ​ដ៏​សំខាន់​នេះ​សម្រាប់​ប្រទេស​របស់​យើង​៕​