ស្តា​វិស័យ​កសិកម្ម​ដែល​លិចលង់​ដោយ​ទទឹក​ជំនន់​ប្រជាពលរដ្ឋ​ជាង​២​រយ​គ្រួសារ​នៅ​ក្រុង​ក្រចេះ ទទួល​បាន​ពូជស្រូវ​ពី​អាជ្ញាធរ​

100

​​ក្រចេះ​៖ តប​ទៅ​និង​តម្រូវការ​ដ៏​ចាំបាច់​របស់​ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ លិចលង់​ខូចខាត​ដល់​វិស័យ​កសិកម្ម និង​ដើម្បី​រក​លទ្ធភាព​ស្តារឡើងវិញ អាជ្ញាធរ​ខេត្តក្រចេះ បាន​នាំយក​ស្រូវពូជ​ទំងន់​ជាង​២​ម៉ឺន​តោន ចែកជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅតាម​បណ្តា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​ក្រចេះ​។​

ឯកឧត្តម ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត បាន​ឲ្យ​ដឹងថា ផលប៉ះពាល់​ដំណាំ​កសិកម្ម គិត​ត្រឹម​ថ្ងៃទី​២៧ ខែកញ្ញា​នេះ មាន​រយៈពេល​៦០​ថ្ងៃ ខូចខាត​សរុប​ចំនួន​ជាង ៣​ពាន់​ហិកតា និង​ប៉ះពាល់​ផ្លូវ​ទូទាំង​ខេត្ត​ប្រវែង ៣២​គីឡូម៉ែត្រ និង​ប៉ះពាល់​ឃុំ​ចំនួន ៣០​ឃុំ លើ​៤៧​ឃុំ​សង្គាត់ ស្មើនឹង​៧០%​នៃ​ភូមិសាស្ត្រ​ខេត្តក្រចេះ​។​

ឯកឧត្តម អភិបាលរង​ខេត្ត បាន​កោតសរសើ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ កាកបាតក្រហមកម្ពុជា សប្បុរសជន រួមទាំង​ព្រះសង្ឃ និង​អ្នកសារព័ត៌មាន ដែល​បាន​ចូលរួមចំណែក​ជាមួយ​រាជ រដ្ឋាភិបាល និង​មាន​ស្មារតី​ស្នេហា​ជាតិ ចេះ​ស្រឡាញ់គ្នា ចេះ​ជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន​។ (​សម្លេង​ផ្ទាល់​​ឯកឧត្តម មានប្រសាសន៍​បញ្ជាក់ថា អ្វីដែល​យើង​បាន​ជួយ​គ្នា​នេះ គឺជា​ស្មារតី​រួបរួមគ្នា​។

ហើយ​ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី អាណ​ត្ត​ទី​៦​នេះ ដែល​បាន​ដោះស្រាយ​បន្ទាន់​ភ្លាមៗ នូវ​ពូជស្រូវ​១០០​តោន ក្នុងនោះ​ ស្រុក​ចិត្រ​បុរី​ត្រូវ​ បាន​អាជ្ញាធរ​ផ្ដល់ជូន​មុនគេ ហើយ​អាជ្ញាធរ​នឹង បន្ត​ផ្ដល់ជូន​នូវ​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ស្រុក​ផ្សេងទៀត​ដែល​ទទួលរង​ផល​ខូចខាត​ដូចគ្នា​។​

​​​មន្ត្រី​សាលាក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ស្រូវពូជ​ទំងន់​ជាង​២​ម៉ឺន​តោន ដែលជា​អំណោយ​របស់ រាជរដ្ឋាភិបាល នឹង​ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ន​ន់​នេះ មាន​សង្កាត់​ក្រគរ អូរ​ឬ​ស្សី រកា​កណ្ដាល កោះ​ទ្រង់ មាន ២៤៩​គ្រួសារ គឺមាន​ពូជស្រូវ​សែន​ក្រអូប អ៊ី​អ៊ែរ​៦៦ និង​ពូជស្រូវ​សែន​ពិដោរ ដោយ​ក្នុង ១​គ្រួសារ មាន​ផ្ទៃដី​ទំហំ​ចាប់ពី​កន្លះ​ហិកតា​ឡើងទៅ នឹង​ទទួលបាន​ពូជស្រូវ ៥០​គីឡូក្រាម​ឡើង​ដូចគ្នា​។​

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​លិចលង់​ស្រែ​ស្រូវ រស់នៅ​ក្រុង​ក្រចេះ បាន​សម្តែង ការសប្បាយ​ចិត្ត​និង​សាទរ​ជាខ្លាំង​ក្រោយពី​ពួកគាត់​ទទួលបាន​នូវ​ការ យកចិត្ត​ពី​អាជ្ញាធរ ខេត្តក្រចេះ​។ ដោយ​ពួកគាត់​អំពាវនាវ​ស្នើ​ទៅ​អាជ្ញាធរ​ឲ្យ​ស្តា​ឡើងវិញ​បន្ថែម ទៀត​នូវ​ប្រ​ព័​ន្ធ ធា​រា​សស្ត្រ​ន៍​ដែល​លិចលង់ ក៏ដូចជា​ផ្លូវលំ​ក្នុងភូមិ រួម​និង​អណ្តូងទឹក​សម្រាប់​ប្រើប្រាស់ ជាដើម​៕​