គ្រូ U-15 កម្ពុជា​ដាក់​គោល​ដៅ​ចង់​បាន​ពាន AFF U-16 ដ្បិត​ជួប​បញ្ហា​ប្រមូលផ្ដុំ

540

បាល់ទាត់៖ លោក Inoue Kazunori គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៥​ឆ្នាំ​កម្ពុជា បាន​ចាត់​ទុក​ការ​ខ្វះ​ខាត​ពេលវេលា​ហ្វឹកហាត់​ជុំ​គ្នា គឺជា​ឧបសគ្គ​មួយ​ក្នុង​ការ​ប្រមូលផ្ដុំ។ ប៉ុន្តែ​លោក​បាន​ប្ដេជ្ញា​ជម្នះ​ផល​លំបាក​នេះ ដើម្បី​សម្រេច​គោលដៅ​ចង់បានពាន AFF U-16 Championship ជូន​ប្រទេស​កម្ពុជា។

ថ្លែង​ក្រោយ​ក្រុម U-15 កម្ពុជាប្រកួត​មិត្តភាព​ចាញ់​ក្រុម​ជម្រើស​ជាតិ U-15 ចិន ២​ប្រកួត​ផ្ទួនៗកាលពី​ចុង​សប្ដាហ៍​កន្លងទៅ លោក Inoue Kazunori បាន​និយាយ​ថា បញ្ហា​ពេលវេលាដោយសារ​ក្លិប​មាន​សមាជិក​ចូលរួម​ប្រមូលផ្ដុំ មាន​កាលវិភាគ​ហ្វឹកហាត់​ខុសគ្នា ទើប​នាំ​ឲ្យ​លោក​ពិបាក​កោះហៅ និង​រៀបចំ​កម្មវិធី​ហ្វឹកហាត់​ជុំ​គ្នា​។​ គួរ​បញ្ជាក់​ថា ខណៈ​ក្រុម U-15 កម្ពុជាកំពុង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ​ជើងឯក​អាស៊ីអាគ្នេយ៍ AFF U-16 Championship 2019 ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដាដល់​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ ដោយ​ក្រុម​យុវជន​កម្ពុជាស្ថិត​ក្នុង​ពូ​ល B ជាមួយ​ក្រុម​ម្ចាស់​ផ្ទៃ​ថៃ ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និង​អូស្ត្រាលី​។​ ប៉ុន្តែ​មុន​ការប្រកួត​ផ្លូវការ​មកដល់កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រុម U-15 កម្ពុជាក៏​មាន​ការប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ចំនួន ២​ប្រកួត​ជាមួយ​ក្រុម U-15 ចិន​ផង​ដែរ តែ​បាន​បរាជ័យ​ទាំង ២​ប្រកួតដោយ​លើក​ទី​១ ចាញ់ ៧០ និង​ជួប​គ្នា​លើក​ទី​២ ចាញ់ ២០៕

អត្ថបទ៖ ឈុន​ឡា