សម្តេច​តេជោ ​ហ៊ុន ​សែន​ អញ្ជើញ​ទៅ​ដល់​ទីក្រុ​ងញ៉ូ​យ៉ក ​សហរដ្ឋ​អាមេរិក​ប្រកប​ដោយ​សុវត្ថិ​ភាព​

471

អាមេរិក៖ នៅម៉ោង​៣:៥៥​នាទី​រសៀល ​ថ្ងៃទី​២៧​ កញ្ញា​ ម៉ោង​នៅទី​ក្រុងញ៉ូយ៉ក ​(New ​York​, USA)​ ត្រូវនឹង​ម៉ោង​២:៥៥នា​ទី​ទាបភ្លឺ​ ថ្ងៃ​ទី២៨​កញ្ញា ​ម៉ោង​នៅក​ម្ពុជា​ សម្តេច​អគ្គមហា​សេនាប​តីតេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ​និង​គណៈប្រ​តិភូជាន់​ខ្ពស់​នៃរាជរដ្ឋាភិបាលក​ម្ពុជា ​បាន​អញ្ជើញទៅ​ដ​ល់ទី​ក្រុងញ៉ូវយ៉​ក សហ​រដ្ឋអាមេរិក​ ប្រកដោយ​សុវត្តិ​ភាពហើយ​ដើម្បីអ​ញ្ជើញ​ចូល​រួមក្នុង​កិច្ចពិ​ភាក្សាទូ​ទៅនៃ​មហាសន្និបា​តអ​ង្គការ​សហប្រជាជាតិ​លើក​ទី៧​៣។


តាមក​ម្មវិ​ធី គឺស​ម្តេច​តេជោនា​យករដ្ឋមន្រ្តី​នឹង​អញ្ជើញ​ថ្លែងសុន្ទរកថា ទៅ​កាន់​អង្គមហា​សន្និបាត​អង្គ​ការសហ​ប្រជាជាតិ​ (UN)​នៅថ្ងៃ​ទី២៨​កញ្ញា​។
អញ្ជើញ​មកទ​ទួល​សម្តេចតេជោ ​ហ៊ុន​ សែន​ គឺ​មានវត្ត​មាន​ ឯក​ឧត្តម ​កែ ​សុវណ្ណ​ ឯក​អគ្គរាជ​ទូត​តំណាង​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំអង្គការ​សហប្រ​ជាជាតិ ​ព្រម​ទាំង​វត្តមាន​ ឯក​ឧត្តម​ លោក​ជំទាវ ​មន្រ្តីជាន់​ខ្ពស់​អង្គការ ​សហប្រជាជាតិ​ជាច្រើ​នរូប​ និ​ងប្រជាពលរ​ដ្ឋដែលជាតំ​ណាងសហគមន៍​ខ្មែ​រនៅសហរដ្ឋ​អាមេរិក​ និ​ងកាណាដា​ជាច្រើន​នាក់​ទៀត​ផ​ង៕