ពាន Hun Sen cup ថ្ងៃនេះ​មាន ២​ប្រកួត ខណៈ​អាស៊ី​អឺរ៉ុប​រំពឹង​ជម្រះ​បញ្ជី​ជាមួយ​ការពារ​ជាតិ

203

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ​ពាន Hun Sen Cup ថ្នាក់​ជាតិ​លើក​ទី​១៣ នឹង​បន្ដ​ការប្រកួត​បញ្ចប់​ជើង​ទី​២ ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​ចំនួន ២​ប្រកួត​ទៀតនា​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កក្កដា​នេះ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុបនៅតែ​រំពឹង​អាច​ជម្រះ​បញ្ជី ​ក្រុម​ក្រសួង​ការពារជាតិ​បាន​វិញ បើ​សិន​កូន​ក្រុម​ពង្រឹង​ការ​បញ្ចប់​ទី​បាន​ល្អ​ជាង​ជើង​ទី​១។

កាលពី​ជើង​ទី​១ អាស៊ី​អឺរ៉ុបត្រូវ​បាន​ក្រសួងការពារជាតិ​វាយបក​យកឈ្នះ ៣១ ក្នុង​ដី តែ​ជើង​ទី​២ ដ្បិត​ត្រូវ​ប្រកួត​លើទឹក​ដី​ក្រសួងការពារជាតិ​ក៏​ពិត​មែន តែ​គ្រូ​បង្វឹក​អាស៊ី​អឺរ៉ុប​លោក សុក វាសនា ហាក់​មិន​បារម្ភ​អ្វី​ឡើយ សំខាន់​លោក​ចង់​កូន​ក្រុម​ខំប្រឹង​អស់ពី​សមត្ថភាព ដើម្បី​យកឈ្នះ​ក្រសួង​ការពារជាតិ​វិញ ទោះ​បី​ស្ថិត​ក្នុង​លទ្ធផល​ណា​មួយ​ក៏ដោយ។​ សម្រាប់​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍ នឹង​ចាប់ផ្ដើម​ប្រកួត​នា​វេលា​ម៉ោង ៦​ល្ងាចនៅ​កីឡដ្ឋាន​ស្តាត​ចាស់។ ប៉ុន្តែ​មុន​ឈាន​ដល់​ការប្រកួត​រវាង​ក្រសួងការពារជាតិ និង​អាស៊ី​អឺរ៉ុប ក៏​មាន​ការប្រកួត​កាត់សេចក្ដី ១​ប្រកួត​ទៀតនៅ​កីឡដ្ឋាន AEU Sport Park ដោយ​ខេត្ត​រតនគិរីបាន​ខ្ចី​ធ្វើជា​ទឹកដី ដើម្បី​ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរនា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​នេះ​ដែរ បន្ទាប់ពី​ជើង​ទី​១ សូល​ទី​ឡូ​អង្គរបាន​លត់​ខេត្ត​រតនគិរីក្នុង​ដី ១០១ ម្ដង​រួច​មក​ហើយ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ​លើក​ទី​១៣ បាន​រក​ឃើញ​ក្រុម​ខ្លាំង ៤​ក្រុម​ដែល​បាន​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ហើយ រួមមាន​ក្រុម​បឹងកេត, អង្គ​រថា​យ​ហ្គឺ​រ, ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង។ រីឯ ៤​ក្រុម​ទៀត​ត្រូវ​រង់ចាំ​ការប្រកួត​កាត់សេចក្ដី​ជើង​ទី​២ នា​ថ្ងៃ​ទី​១៧១៨ ខែ​កក្កដា ឆ្នាំ​២០១៩៕

អត្ថបទ៖ លី ឈុន​ឡា