សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម ១៥៧)​ ជាង​៣០០​នាក់ ​ជិះ​កង់​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀម​រាម​

564

សៀម​រាម៖ ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​ឆ្នាំ​២០១៩​នេះ​ ប្រមូល​ផ្ដុំគ្នា​ជិះ​កង់​ប្រមូល​មូលនិធិ​ឧបត្ថម្ភ​ដល់​មន្ទីរ ពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​ និង​ជា​ការ​អបអរ​ខួប​លើក​ទី​១១ ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម ១៥៧ )​។​

ចម្ងាយ​ផ្លូវ​សម្រាប់​ជិះ​កង់​មាន​ពីរ​ប្រភេទ​ក្រុម​មួយ​ជិះ​កង់​ចម្ងាយ​២៦ គីឡូម៉ែត្រ​មាន​ក្រុម​ទី​២.ជិះ​កង់​ចម្ងាយ ៣២ គីឡូម៉ែត្រ។​ការ​ជួបជុំ​ជិះ​កង់​ប្រមូល​មូលនិធិ​សម្រាប់​ជួយ​មន្ដ្រី​ពេទ្យ​គន្ធបុប្ផា ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៥ ព្រឹក​ព្រលឹម​នា​ថ្ងៃទី​២១ ​ខែកក្កដា​ឆ្នាំ ២០១៩ នេះ​នៅ​ទីតាំង​ផ្សារ​រា​ត្រីមុខ​សណ្ឋាគារ​សុខា​ថ្មី​ផ្លូវ​៦០​ម៉ែត្រ​។​

ទីកន្លែង​ចេញដំណើរ​ពី​ខាងមុខ​សណ្ឋាគារ​សុខា​ថ្មី​ដល់​ទី​លានជល់ដំរី​ចម្ងាយ​ប្រមាណ​១៥ គីឡូម៉ែត្រ​ប្រើ​រយៈពេល ២​ម៉ោង​ ​និង​ពិសាអាហារ​ពេលព្រឹក​នៅ​ទី​លានជល់ដំរី​។​កម្មវិធី​បន្ត​ចេញដំណើរ​ទី​លានជល់ដំរី​ទៅ​ស្ពាន​យោល​និង​ត្រឡប់​មក​លាន ជល់​ដំរី​(​ផ្លូវ​ឧបសគ្គ​)​ចម្ងាយ​ប្រហែល​៦ គីឡូ ម៉ែត្រ​ប្រើ​រយៈពេល​១​ម៉ោង​។​ ចេញពី​ទី​លានជល់ដំរី​មក​មន្ទីរពេទ្យ​គន្ធ បុប្ផា ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ប្រើ​រយៈពេល​១​ម៉ោង​។​

សមាគមន​ចលនា​យុវជន ១៥៧ ជិះ​កង​​រៃអង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​អបអរសាទរ​ខួប​១១​ឆ្នាំ​សមាគម ចលនា​យុវជន​កម្ពុជា (​ក​១៥៧) ប្រមាណ​ជាង​៣០០​នាក់​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ កក្កដា នេះ​ជិះ​កង់​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា​និង​អបអរ សាទរ​ខួប​របស់ខ្លួន​១១​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម​មនុស្សធម៌​មួយ​នេះ​ផងដែរ​។​

កម្មវិធី​ជិះ​កង​របស់​សមាគមន​ចលនា​យុវជន​កម្ពុជា​ដើម្បី​ប្រារ​ព្ធ ខួប​អនុស្សាវរីយ៍​១១​ឆ្នាំ នៃ​ការ​បង្កើត សមាគមន​ចលនា​យុវជន​កម្ពុជា​(១៥ កក្កដា ២០០៨១៥ កក្កដា ២០១៩) នេះ​ដឹកនាំ​ដោយ​លោក ម៉ឹង ពន្លក ជា​ប្រធាន​ក្រុម​១៥៧​និង​មានការ​ចូលរួម​ពី​លោ​ក ទៀ សីហា​អភិបាលខេត្ត​សៀមរាប និង​លោក​ជំទាវ ហ៊ុន ម៉ា​ណា​អគ្គ​នាយិការ​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​។

សកម្មភាព​នេះ​ក៏​ជា​ការ​បង្ហាញ​នូវ​សាមគ្គី ភាព​គ្នា​របស់​ក្រុម​ក្នុង​គោលបំណង​តែមួយ​គឺ​ជួយ​សង្គម​និង​ប្រទេសជាតិ​រួមគ្នា​៕​