សមាគម​ចលនា​យុវជន​​កម្ពុជា​១៥៧​បាន​ជួយ​សង្គម​ជា​ច្រើន​តាម​រយៈ​មនុស្សធម៌​ និង​បន្ត​ជួយ​ទៀត​ដោយគ្មាន​រើស​អើង​

311

សៀមរាប៖ ​សមាគមន​ចលនា​យុវជន​កម្ពុជា​(ក១៥៧) ​អស់​រយៈ​ពេល​១១​ឆ្នាំ​មក​នេះបា​ន​ជួយ​សង្គម​ និង​ប្រទេស​ជាតិ​ជា​ច្រើន​តាម​រយៈ​ជំនួយ​មនុស្សធម៌​ហើយបា​ន​សន្យា​ថា ​នឹង​បន្ត​ជួយ​ទៀត​ដោយ​គ្មានការរើសអើង​សាសនា ​និង​និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ​។

ក.១៥៧ ​ត្រូវ​បាន​បង្កើត​ឡើង​នា​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា​ ឆ្នាំ​២០០៨​ហើយ​ថ្ងៃ​នោះ​ ឆ្នាំ​នោះ​ ​គឺ​ជា​ថ្ងៃ​ដែ​លក​ងទ័ពថៃ ​បាន​ឈ្លាន​ពាន​លើបូ​រណ​ភាព​ទឹកដី​ ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ​ជា​លើកដំបូង​។ ការ​បង្កើត​នូវ​សមាគម​នេះ​ឡើង​គឺ​ក្នុង​គោល​បំណង​ចុះ ​ជួយ​ដល់​ក្រុម​គ្រួសារ​កងទ័​ព ​ដើម្បី​រួមចំណែក​ជា​មួយ​បង​ប្អូន​កង​ទ័ព​ នៅ​សមរ​ភូមិមុខ ​ដែល​ជា​កម្លាំង​ចលករ​មួយ​ ពី​សម​រភូមិ​ក្រោយ​រុញ​ទៅសម​រភូមិមុខ​ ហើយ​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត ​ដល់​យុទ្ធជន​ដែល​កំពុង​ឈរ​ជើង​នៅ​ទី​នោះ​ផង​ដែរ​។

ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពី​ធ្វើ​ការ​ជិះកង់ ​នៅតំ​បន់​ប្រាសាទ​អង្គរ​វត្ត​នៅ​ថ្ងៃ​ទី​២១ ​ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ​ដើម្បី​ប្រមូល​មូល​និធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ និង​ដើម្បី​អបអរ​សាទរ​ ខួប​១១​ឆ្នាំ​នៃ​ការបង្កើត​សមាគម​នេះ​(១៥​កក្កដា​២០០៨-​១៥​កក្កដា​២០១៩​)លោក ​ម៉ឹង ​ពន្លក ​ប្រធាន​ចលនា​យុវជន​កម្ពុជា ​ក្រុម​១៥៧​ ​បាន​ចូល​រួម​ជាមួ​យ​រាជ​រដ្ឋាភិបាល​ធ្វើ​មនុស្សធម៌​ជា​ច្រើន​ជួយ​ដល់​សហគមន៍​ក្រីក្រ ​និងប្រជាពលរដ្ឋ​ជួប​ការ​លំបាក​មិន​ថា​ពួក​គាត់​ កាន់​សាសនា​ណា ​ឬប្រកាន់​គណបក្ស​ណា​នោះ​ឡើយ។

ការជិះកង់​ក្រុម​ចលនា​យុវជន​កម្ពុជា​ ក្រុម​១៥៧​គឺ​មក​ពី​គ្រប់​សាខាខេត្ត​ក្រុង​ទាំង​អស់​ហើយ​ការ​ជិះនេះ​គឺបាន​ធ្វើ​ឡើង​នៅតំ​ប​ន់​ប្រាសាទ​អង្គរវត្ត​ ដោយ​កៀង​គរ​មូល​និធិ ​ពី​សប្បុរសជន​នានា​បា​ន​ចំនួន ​៥៨,០០០ដុល្លារ ​និង​ប្រាក់​រៀល​ចំនួន​៧៥​លាន​រៀល​ ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ខេត្ត​សៀមរាប​។ កម្ម​វិ​ធី​ជិះ​កង់​នេះ​គឺមានអ្នក​ចូល​រួម​ប្រមាណ​ជា​ង​បី ​រយ​នាក់ដោ​យ​មក​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប​ ម​ក​ពី​សហភាពសហព័ន្ធ​យុវជ​នកម្ពុជា ​ដែលហៅ​កា​ត់​ថាស.ស.យ.កប្រ​ចាំ​នៅ​ខេត្តសៀ​មរាប​ និង​ក៏​មាន​ការ​ចូល​រួម​ពីលោកទៀ​ សីហា ​អភិបាល​ខេត្ត​សៀមរាប​ និង​លោកស្រី ​ហ៊ុន ​ម៉ាណា អ​គ្គ​នាយិកា​រ​វិទ្យុ​ និង​ទូរទស្សន៍បាយ័ន​ផង​ដែរ​។

សូមបញ្ជា​ក់ថា​ ក.១៥៧ ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ​រក​តែ​អ្នក​មាន​ឆន្ទៈ​ មាន​ទឹក​ចិត្ត​មោះមុ​ត ​ដើម្បី​បម្រើ​ឲ្យប្រជាពលរដ្ឋ ​ដែល​កំពុង​ប្រឈមនិ​ងកា​រ​ខ្វះខា​ត ​នេះ​គឺ​ជាគោលការណ៍​សមាគម ​ហើយ​មិនមា​នការ​បង្ខំ និងទៅ​សួរ​នាំ​អ្នក​ណា​ចង់​ធ្វើ ​ឬ​អត់​នោះ​ទេ​ គឺ​ទាម​ទារ​ការ​ចូល​រួម​ដោ​យស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ។​

លោកម៉ឹង ព​ន្លក ​បានលើ​ក​ឡើង​ទៀត​ថា ​ដោយ​សារ​តែ​ប្រទេស​ជាតិ​កម្ពុជា​នា​ពេលប​ច្ចុប្បន្ន​មាន​សុខ​សន្តិភាព​មាន​ភាព​រីក​ចម្រើន ​ក្រោម​ការ​ដឹកនាំ ​របស់​រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ​ទើប​ធ្វើ​ឲ្យយុ​វជន​មាន​ឱកាស​ មានការ​ងារ​ធ្វើ​ ប្រកប​របរ​រកស៊ី ​ដើរ​ស្របគ្នា ​និង​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈ​រ​នេះ​ហើ​យ​ ក៏ជាឱ​កាស​មួយ​ឲ្យយុ​វជន​ មាន​ពេល​វេលា​ក្នុង​ការ​ចូល​រួម​ ក្នុងស​កម្មភាព​មនុស្សធម៌ ​និង​សង្គម​ជាតិ​ តាម​បណ្តា​រាជ​ធានី​-ខេត្ត​ទាំង​អតី​តកា​ល ​បច្ចុប្បន្ន​ និង​អនាគត​៕