ឯក​ឧត្ដម​ ស៊ុន​ ចាន់​ថុល​ ចុះ​ពិនិ​ត្យស្ថា​នភាព​ផ្លូវជាតិលេខ​៥៥ (១៨០គ​ម) ដើម្បី​ធានា​គុណភាព​រឹង​មាំ​ យូរ​អង្វែង

423

ពោធិ៍សាត់៖ នៅ​ថ្ងៃទី២២ ​ខែ​កក្កដា ​ឆ្នាំ២០១៩​ ឯ​កឧត្ដម​ ស៊ុ​ន ចាន់ថុល ​ទេសរដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួងសាធារណ​ការ​ និ​ងដឹក​ជញ្ជូន ​បាន​ដឹក​នាំ​គណៈ ​ប្រតិភូក្រសួង ​អម​ដោយ​តំណាង​ក្រុមហ៊ុនម៉ៅ​ការ​សាងសង់ ​ក្រុម​ហ៊ុន​ទីប្រឹក្សាប​ច្ចេកទេស ​និង​មន្ត្រីនៃ​មន្ទីរសាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​ខេត្តពោធិ៍​សាត់ អញ្ជើញ​ចុះ​ត្រួតពិនិត្យ ​ស្ថាន​ភាព​កំណាត់ផ្លូ​វ​ជាតិ លេ​ខ៥៥​ ដែល​សាង​សង់​ដោយសាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ​ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណៈ ​បច្ចេក​ទេស​ពី​ក្រុម​ហ៊ុន ​Guangzhou ​Wanna ​Construction​ Supervision ​Co., Ltd ​នៃសា​ធារណរដ្ឋ ​ប្រជា​មានិត​ចិន​។


ផ្លូវ​ប្រវែង​ជាក់​ស្តែង​សរុបចំនួន​ ១៨០​គម ​និង​ទទឹង៩ម៉ែត្រ ស្ពា​នចំនួន​៤៥​ នេះ ​សាងស​ង់ឡើង​ក្រោមហិរញ្ញប្បទានស​ម្បទាន​ពីរ​ដ្ឋាភិបាល​នៃសាធារណ​រដ្ឋប្រជាមានិត​ចិន​ ​រួមជាមួយ​នឹងថវិកា​បដិភាគ ​របស់​រាជរដ្ឋា​ភិបាលក​ម្ពុជា​ សរុប​ប្រមាណ​ជាង​ ១៣២,៨០ ​លាន​ដុល្លារសហរដ្ឋអាមេរិក ​ជា​ប្រភេទផ្លូ​វDBST​ គិតចាប់ពី​ផ្លូវប្រស​ព្វផ្លូ​វ ជាតិលេខ៥​ (១៩១+១៥០) រហូត​ដល់​ភ្នំក្រវាញ-​ទីរួ​មស្រុ​កវាលវែង-​ថ្មដា ​ខេត្តពោធិ៍​សាត់ ​(ព្រំដែនក​ម្ពុជា​-ថៃ ​ខេត្ត​ត្រាត​)។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយរហូត មកដល់ពេលនេះក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយ ដោយប្រើប្រាស់រយៈពេលសាង សង់អស់ចំនួន៤២ខែ។
ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥នេះ មានគោលបំណងពិនិត្យមើលចំណុចខ្វះខាតតិចតូច ដែលនៅសេសសល់ដូចជាការដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នជំនួសផ្លាកសញ្ញានៅត្រង់ចំណុចកែងខ្លាំង ដើម្បីឱ្យបងប្អូបប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវនេះងាយមើល និងមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើជញ្ជាំងលើជម្រាលភ្នំការពារធ្លាក់ដី និងដុំថ្ម ការប្រមូលគ្រួសអណ្ដែតនៅលើថ្នល់ សំដៅជៀសឱ្យផុតពីគ្រោះថ្នាក់នានាដោយយថាហេតុ ព្រោះថាផ្លូវនេះសណ្ដូកលើដងភ្នំមានការបត់បែនខ្លាំង ក៏ដូចជាការពិនិត្យលើបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាង សង់ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរ ការជាផ្លូវការ។
ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។ ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរ ឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ។
មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរណ៍ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តា ជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាព ក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕