Neymar ​ហ្វឹកហាត់​ជាមួយ Paris Saint Germain​ នៅ​ចិន​ត្រៀម​ប្រកួត​មិត្តភាព​

235

បាល់ទាត់៖ ​ក្រុម​ជើងឯក Paris Saint Germain​ បាន​ធ្វើការ​ហ្វឹកហាត់​នៅ​ទីក្រុង​ស៊ិន​ជិន​ប្រទេស​ចិន ខណៈ​កីឡាករ​ប្រេ​ស៊ី​ល Neymar ​ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ ស្រប​ពេល​ព័ត៌មាន​ផ្ទេរ​ចេញ​ទៅកាន់​អតីត​ក្លិប Barcelona កំពុង​ត្រូវ​បាន​ចុះផ្សាយ​ពេញ​ទំព័រ​មុខ​។

​​ជាមួយ​នឹង​ព័ត៌មាន​នេះ​ដែរ​លោក Youri Djorkaeff ​ដែល​បច្ចុប្បន្ន​ជា​ទូត​សុ​ឆន្ទៈ​របស់ PSG បាន​លើក​ឡើង​ថា Neymar​ នៅតែ​ជា​កីឡាករ​របស់ PSG ហើយ​ជា​ធម្មតា​កីឡាករ​ឆ្នើម​តែង​តែ​មាន​ក្លិប​ធំ​ចង់បាន តែ​នៅ​ពេល​នេះ Neymar​ ជា​របស់​យើង​។ ​PSG នឹង​ចាប់ផ្ដើម​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ ដោយ​ជួប​ជាមួយ Inter Milan មុននឹង​ជួប​ក្លិប​អូស្ត្រាលី Sydney FC នៅ​ថ្ងៃ​ទី​30 ខែ​កក្កដា​នេះ​។ ​PSG នឹង​បញ្ចប់​ការប្រកួត​ត្រៀម​រដូវ​កាល​ថ្មី​របស់​ខ្លួន​ ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ជើងឯក French Cup, Rennes FC ក្នុង​ពាន Tropee des Champions នៅ​កីឡដ្ឋាន Shenzhen Universiade​ នៅ​ថ្ងៃ​ទី​3 ខែ​សីហា​ខាង​មុខ មុន​ត្រលប់​មក​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​ក្រប​ខណ្ឌ​បារាំង Ligue 1

អត្ថបទ​៖​នាង សុភា​វុ​ធ