ជនរងគ្រោះ ​ណែម រ៉ាវ័ន្ដ​ ​ដាក់​ពាក្យ​បណ្ដឹង​ចូល​សាលាដំបូងខេត្តព្រះវិហារ​ សុំប្ដឹង ​ឃៀន ​សុភារៈ ពី​បទ​​ ហិង្សា​ដោយ​ចេតនា​ ​ប្រព្រឹត្ត​ទៅ​នៅ​ភូមិកណ្ដាល​

6259

ព្រះវិហារ ៖ ​តាមក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា២១៨ ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​ បាន​ចែងថា​ អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា លើអ្នកដទៃ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ពី២ឆ្នាំ​ ទៅ៥ឆ្នាំ និង​ពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល កាល​បើ​អំពើ​ហិង្សានេះ​បាន​ប្រព្រឹត្តិដោយ​មាន​មនុស្ស​ច្រើននាក់ ​ក្នុង​ឋានៈ​ ជាចារី ​អ្នក​ផ្តើម​គំនិត​ និង​អ្នក​សមគំនិត​ ។

ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ដែល​BTV News ​ ទើប​ទទួល​បាន ​ជន​រ​ងគ្រោះ​ ដាក់​ចូល​មក ​លោក​ព្រះរាជអាជ្ញា​ អមសាលាដំបូង ​ ខេត្តព្រះវិហារ​ សុំប្ដឹងឈ្មោះ ឃៀន ​សុភារៈ​ (ហៅ រស់ ) ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ ​មាន​ទីលំនៅ​ បច្ចុប្បន្ន​ ភូមិកណ្ដាល ​សង្កាត់​កំពង់ប្រណាក ​ក្រុងព្រះវិហារ ខេត្ត​ព្រះវិហារ ​ពីបទ ​៖ ហិង្សា​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ជន​រង​គ្រោះជា​ដើមបណ្ដឹង ​ឈ្មោះ ណែម រ៉ាវ័ន្ដ​ភេទប្រុសអាយុ​២៩​ ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរ ជា​អ្នក​រត់តាក់ស៊ី ​មាន​ទីលំនៅបច្ចុប្បន្ន ​​ភូមិភារកិច្ចថ្មី ​សង្កាត់ប៉ាហាល ​ ក្រុងព្រះវិហារ ​ ខេត្តព្រះវិហារ ។

បើ​យោង​តាមពាក្យបណ្ដឹង​ជនរងគ្រោះ​ ​ ជម្រាបជូន លោកព្រះរាជអាជ្ញា ​បាន​ឲ្យដឹង​ថា កាលពីថ្ងៃ ១៧ ខែកក្កដា ឆ្នាំ ២០១៩ ​វេលាម៉ោង ០៥ និង០០ នាទីល្ងាច​ ខ្ញុំបាទ ​បាន​ទៅ​ចូលរួម​សូត្រ មន្ត​ឡើង​ហាង​លក់​ទូរស័ព្ទ​បងប្រុសរបស់ខ្ញុំ ​ពេលសូត្រមន្ដ ​ចប់​ក៏​មាន​កម្មវិធី​ហូបចុក​នៅ​កន្លែង​ហាង​លក់​ទូរស័ព្ទ​ នោះ ​រហូតដល់ម៉ោងប្រហែល១០​ និង៣០នាទី​យប់​ ក៏​ឃើញ​ឈ្មោះ​ឈឿន ​សុវណ្ណដា ​បាន​ជិះឡាន ​កាត់​ហាង​លក់​ទូរស័ព្ទ​របស់​បង​ប្រុសខ្ញុំ​ ​គាត់​ឃើញ​បាន​ហៅ​ឈ្មោះ​ ឈឿន សុវណ្ណដា ​ឲ្យ​ចូល​មក​ហូបស្រា ​និងអង្គុយនិយាយគ្នា ​លេង​ ហើយ​ពេលនោះ​​ឈ្មោះ​ ឈឿន សុវណ្ណដា​ ក៏​បាន​ទៅ​ជល់​កែវស្រា​​ ជាមួយ ឈ្មោះ ​សៀក​ ហួន​ ពេលនោះ​​ គាត់​ បាន​និយាយ​លេង​ថា​ អញ​អត់​ជល់​ជាមួយឯងទេ ​ឈ្មោះ ​ឈឿន​ សុវណ្ណដា ​ខឹង​ក៏​បាន​បើក​ឡាន​ចេញ​ទៅ​បាត់​ មួយ​សន្ទុះ​ក្រោយមក​ ក៏ឃើញ​ឈ្មោះ ឃៀន សុភារៈ (ហៅរស់ ) ​បាន​ជិះម៉ូតូ​ចូលមក ក្នុង​ហាងលក់ទូរស័ព្ទ​ហើយ​​បាន​សួរ​បង​ថ្លៃខ្ញុំថា អស់អីលក់នៅ ពេលនោះ បងថ្លៃខ្ញុំ និយាយ​អត់​លក់​ទេ ហើយ​បង​ប្រុស​ខ្ញុំ​បាន​ឃើញ​ឈ្មោះ​ ឃៀន ​សុភារៈ ​ហៅ រស់ ​​គាត់បានប្រាប់ខ្ញុំថា អា រស់ ​ខ្ញុំក៏ហៅ​ អារស់ ​ហើយឈ្មោះ ឃៀន សុភារៈ ក៏​បាន​មក​វាយ​ខ្ញុំ​ចំ​ក្បាល​ពីរដៃ ដួល​បោក​ក្បាល​ទៅ​នឹងតុ ​ឈាម​ចេញ​តាម​រន្ធច្រមុះ​បែកមាត់ ហើយបងប្រុសខ្ញុំ​ និងអ្នកដែលចូលរួម​ ក្នុងកម្មវិធីនោះ​ បាន​ហាម​ឃាត់​ឱ្យ​ឈប់វាយគ្នា​ទៀត​​ ទៅ​ហើយឈ្មោះ​ ឃៀន សុភារៈ ​ហៅ រស់ ​ក៏បាន​ឈប់វាយ ​រួច​ក៏បាន​ជិះម៉ូតូ​ចេញទៅបាត់​ទៅ​ ​ដោយ​សារ មូលហេតុ ទាំងនេះ ហើយ​ដែល​ធ្វើឲ្យខ្ញុំបាទ​ កើត​ទុក្ខ​មិន​សុខ​ចិត្ត​​ ទើប​សម្រេច​ចិត្ត​​ដាក់​ពាក្យបណ្ដឹង​ផ្ទាល់​ជូន​លោក​ព្រះរាជអាជ្ញា​​ មក​តុលាការ​ តែម្ដង។ ​ខ្ញុំបាទ​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០ ដុល្លារ ​ពីឈ្មោះ ឃៀន សុភារៈ ​(ហៅ រស់ ) ។ ទាក់​ទិន​ ព័ត៌មាន​នេះ BTV News ​ មិន​អាច​សុំការ​បំភ្លឺ​ពី​ជន​ជាប់​ ចោទ ​ ឈ្មោះ ឃៀន សុភារៈ (​ហៅ រស់)​ ​បាន​នៅ​ឡើយ​ទេ ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ។

ពាក់​ព័ន្ធ​ករណី​ខាង​លើនេះ ​នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ BTV News ទូរស័ព្ទ​សុំការ​បញ្ជាក់បន្ថែម​​ពី​ក្រឡា​បញ្ជីខេត្តព្រះវិហារ ​លោក ​ហេង ​សេងហួត ​បាន​ឲ្យដឹងថា​ ​ពាក្យ​បណ្ដឹង​នេះ ​លោក​បាន​ទទួល​ហើយ​ ក៏​បាន​ចេញ​ដីកា​ ហៅ ​ទាំង​ដើម​បណ្ដឹង ​និង​ជនជាប់ចោទ ​បាន​បញ្ជូន​ទៅ​ស្នងការ ធ្វើ​​តាម​នីតិវិធី ។

សម្រាប់​លោក ​ឧត្តមសេនីយ៍ ​សួស សុខដារ៉ា ស្នងការ​នគរបាលខេត្តព្រះវិហារ ​​បាន​ឲ្យ​ដឹង​ថា ​ពាក្យ​បណ្ដឹង​នេះ ​ខាង​លោក​មិនទាន់​ បាន​ទទួល​នោះ​ទេ ​ហើយ​លោកឧត្តមសេនីយ៍ ​សួស ​សុខដារ៉ា បាន​អះអាងបន្ថែមថា​ ក្នុង​អាណត្តិ​លោក​ ​បញ្ជា​ដាក់​ខាត​រាល់​បទល្មើស​ ​ទាំង​គ្រឿង​ញៀន និង​ល្បែង​ស៊ីសង​គ្រប់ប្រភេទ ​ ​គឺ​អត់​លើក​លែង​នោះទេ​ ។ ​ប្រជាពលរដ្ឋ​ជា​ ​ជនរងគ្រោះ​ត្រូវ​តែ​រក​យុត្ដិធម៌​ឲ្យ​ជូន​ជនរងគ្រោះ​​ ។ ​ចំណែក​ជនល្មើស​ពាក់​ព័ន្ធផ្លូវច្បាប់ ​ត្រូវបញ្ជូនទៅ​តុលាការ​ ​ ក្នុង​យើង​ជា​សមត្ថកិច្ច​ត្រូវ​តែ​បំរើ​ប្រជាពលរដ្ឋ ៕

ខាងក្រោមនេះ ពាក្យបណ្ដឹងទាំងស្រុង ៖

រូបជនជាប់ចោទ  ឈ្មោះ ឃៀន សុភារៈ ​(ហៅ រស់ ) ជាមន្ដ្រីយោធា