ឯកឧត្តម ​គន់​ គីម​ អញ្ជើញ​ចុះពិ​និត្យ​ការ​ទប់​បាវ​ខ្សាច់​តាម​ច្រាំង​ទន្លេក្នុ​ង​ខេត្ត​កំព​ង់ចាម​

293

កំពង់ចាម៖ នៅថ្ងៃទី២៩​ ខែកក្កដា ​ឆ្នាំ២​០១៩ ​នេះ​ ឯកឧត្តម ​គ​ន់ គីម​ ទេស​រដ្ឋ​មន្ត្រី ទទួល​បន្ទុក​បេសក​កម្ម​ពិសេស ​អនុប្រ​ធាន​ទី១​ គណៈក​ម្មាធិការជាតិ​គ្រប់គ្រង​គ្រោះម​ហន្តរាយ​ និង​មន្ត្រី​ជំនាញ​(គ.ជ.គ.ម)​ ចុះ​ពិនិត្យ​មើល​ការ​ទប់​ប៉ាវ​ដើម្បី​ច្រក​ខ្សាច់​ទប់​ស្កាត់​នៅក​ន្លែង​បាក់​ច្រាំង​ទន្លេ​ក្នុង​ភូមិសាស្ត្រ ​ភូមិ​ព្រះអណ្តូង ឃុំ​ព្រះ​អណ្តូង ​និង​ភូមិ​ពាម​ ឃុំពាម ​កោះ​ស្លា ​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​។


តាមអាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ឱ្យដឹង​ថា​ កា​លពី​រដូវទឹក​សម្រក​ទន្លេ​មេគង្គឆ្នាំ២០១៨​កន្លងទៅ ​ ច្រាំងទន្លេ​នៅ​ភូមិ​ព្រះអណ្តូង​ ឃុំ​ព្រះអណ្តូង​ និង​ភូមិពាម​ ក្នុ​ងឃុំកោះ​ស្លា ​ស្រុក​ស្ទឹងត្រង់ខេត្ត ​ពិសេស​នៅចំណុចមុខ​សាលា​បឋមសិក្សា​ព្រះអណ្តូង ​ទទួល​រង​នូវ​ការ​បាក់​ស្រុត​ជាបន្តបន្ទាប់​ ដែ​លបណ្តាល​ឱ្យ​ ផ្លូវ​ខេត្ត​លេខ២២៣ ​ប្រវែង​៣០០​ម៉ែត្រ​ ប្រឈម​នឹង​ការ​បាក់​ស្រុត​ដែល​អាច​នាំឱ្យកាត់​ផ្តាច់​ចរាចរណ៍​ពី​ ស្រុកស្ទឹង​ត្រង់ ខេត្ត​កំព​ង់ចា​ម ទៅ​ស្រុក​ព្រែក​ប្រសព្វ ​ខេត្ត​ក្រចេះ​។
ឯកឧត្តម​ គន់​ គី​ម បាន​អំពាវនាវ​ដ​ល់ពល​រដ្ឋប្រមាណ​១៣០​គ្រួសារដែ​ល​ទទួល​រងនូ​វផល​ប៉ះពាល់ពី​កា​របាក់​ច្រាំង​ទន្លេ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បីបញ្ចៀសនូវ​គ្រោះ​ថ្នាក់ ​ជាពិ​សេសនៅពេ​លទឹ​ក​ឡើង​ក្នុងពេល​ណាមួ​យ ​នោះ ​ខណៈ​ដែលបច្ចុប្បន្ន​នេះ​ច្រាំងទន្លេ​នៅទី​នោះបានបា​ក់ចាប់ពី១០​ ទៅ​៣០​ម៉ែត្រ​រួច​មកហើយ​នោះ ​ហើយ​ការ​ដែល​ឯក​ឧត្តមអញ្ជើញ​ចុះម​កពិនិត្យ​មើល​ដោយ​ផ្ទាល់​នាពេ​លនេះគឺដើម្បីរ​ក​វិធីទប់ស្កាត់កុំ​ឱ្យ ​ផ្លូវ​ខេត្តលេខ២២៣ ​ប្រវែង​៣០០ម៉ែត្រ បាក់​ស្រុត​បាន​៕