មនុស្ស ៥នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​​តាម​អាកាស​នៅ​តំបន់​ភាគ​ពាយព្យ​ប្រទេស​ស៊ីរី​

151

ស៊ីរី៖ ​សកម្មជន​ក្រុម​ប្រឆាំង​ស៊ីរី​និយាយ​ថា មនុស្ស ៥នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​​តាម​អាកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទៅ​លើ​ក្រុង​មួយ​ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​​ប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​​នៅ​តែ​ធ្វើ​យុទ្ធនាការ​​វាយប្រហារ​តាម​អាកាស​របស់​ខ្លួន ​ទៅ​លើ​តំបន់​ដែល​កាន់​កាប់​​ដោយ​ពួក​ឧទ្ទាម។

ក្រុម​ប្រឆាំង​ត្រូវ​គេ​ដឹង​ថា បាន​ចូល​រួម​ជាមួយ​ក្រុម​សង្គ្រោះ​បន្ទាន់​ ខណៈ​ដែល​ក្រុម​មួក​ស​និយាយ​ថា មនុស្ស ២១នាក់​​ទៀត​​រង​របួស​ ​ក្នុង​ការ​វាយប្រហារ​​តាម​អាកាស​​លើ​ក្រុង​ Ariha កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ ក្រុម​សង្កេត​ការ​​សិទ្ធិមនុស្ស​​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​បាន​​តាម​ដាន​សង្គ្រាម​​​​និយាយ​ថា ជន​ស៊ីវិល​ ៥នាក់​​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​​តាម​អាកាស​​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្នុង​នោះ​មាន ២នាក់​ជា​សមាជិក​គ្រួសារ​តែ​មួយ​ផង​ដែរ៕

អត្ថបទ៖ មករា