អតីត​គ្រូ​បង្វឹក​អ៊ីតាលី Roberto Donadoni ​ក្លាយ​ជា​គ្រូ​បង្វឹក​ក្លិប​ចិន Shenzhen FC

185

បាល់ទាត់៖ ​អតីត​គ្រូ​បង្វឹក​ក្រុម​ជំរើសជាតិ​អ៊ីតាលី និង​វិ​រៈ​បុរស​របស់​ក្លិប​បាល់ទាត់​អ៊ីតាលី AC Milan លោក Roberto Donadoni​ ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្លិប​​ចិន Shenzhen FC នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​ចិន Chinese Super League​

​​បុរស​វ័យ 55ឆ្នាំ​រូប​នេះ​បាន​មកដល់​តំណែង​នេះ​បន្ត​ពី​លោក Juan Ramos Lopez Caro ដែល​បាន​ដឹកនាំ​ក្រុម Shenzhen FC ឡើង​មក​ក្រប​ខណ្ឌ​កំពូល​រដូវ​កាល​មុន​។ តែ​រដូវ​កាល​នេះ​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​ ក៏បាន​លាលែង​ពី​តំណែង​ ខណៈ​ក្រុម Shenzhen FC ស្ថិត​ក្នុង​តំបន់​ដែល​ត្រូវ​កាត់ចោល ក្រោយ​រក​ជ័យជំនះ​មិនបាន​សោះ 12ប្រកួត​ជាប់​គ្នា ហើយ​ឈ្នះ​តែ 3ប្រកួត និង​ស្មើ 5​ប្រកួត​ក្នុង​ចំណោម 20សប្ដាហ៍​រដូវ​កាល​នេះ​។ ​លោក Roberto Donadoni​ ធ្លាប់​ដឹកនាំ​ក្រុម​ជំរើស​ជាតិ​អ៊ីតាលី​ឡើង​វគ្គ 8ក្រុម​ចុងក្រោយ​ជើងឯក​អឺរ៉ុប​ឆ្នាំ2008 ខណៈ​អាជីព​ជា​កីឡាករ​លោក​ធ្លាប់ឈ្នះ​ជើងឯក Italia Serie A ម្តង, Coppa Italia, UEFA Champions League និង UEFA Super Cup ជាមួយ AC Milan

អត្ថបទ​៖​នាង សុភា​វុ​ធ