ក្រសួងការពារជាតិ​ នឹង​រៀបចំ​សម យុទ្ធ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ទ្រង់​ទ្រា​ធំ ជាមួយ​ប្រទេសជិតខាង​

315

 

ភ្នំពេញ ៖ ​ក្រសួងការពារជាតិ​ នឹង​រៀបចំ​សមយុទ្ធ ​ដោយ​ទ្រង់ទ្រាយ​ធំ​លើ​ផ្នែក​សង្គ្រោះ​គ្រោះ​មហន្ត រាយ​ ដោយ​ធម្មជាតិ​ជាមួយ​ប្រទេសជិតខាង​ នា​ពេលខាងមុខ​នេះ ​ខណៈ​បច្ចុប្បន្ន​កងកម្លាំង​គ្រប់ អង្គភាព​ទាំងអស់​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ដែល​ជួប​គ្រោះ​មហន្តរាយ ដោយ​ធម្មជាតិ​ផ្សេងៗ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ការ ​ត្រៀម​រៀបចំ​ឆ្លើយតប​សង្គ្រោះ​បន្ទាន់​ និង​ស្តារឡើងវិញ​ នៅ​សាលប្រជុំ​ថ្មី​ក្រសួងការពារជាតិ​ នា​ព្រឹក​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ​បាន​លើក​ឡើ​ថា ​កងឯកភាព​នានា​ ដែល​ពាក់ព័ន្ធ ​និង​ការជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ដូចជា​កងពល​តូចលេ​ខ​៧០ ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​លេខ ៩១១ បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក ​បញ្ជាការដ្ឋាន​ កងទ័ពជើងគោក ​សុទ្ធតែ​បាន​ប្រុងប្រៀប​ហ្វឹកហាត់​ និង​ត្រៀម លក្ខណៈ​សព្វបែបយ៉ាង ​មាន​សម្ភារ​សម្រាប់​ហ្វឹកហ្វឺន និង​ជួយសង្គ្រោះ​គ្រោះ​មហន្តរាយ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​បាន​លើក​ឡើ​ងទៀតថា ​ការធ្វើ​សមយុទ្ធ​សង្គ្រោះ​គ្រោះ​មហន្តរាយ​នានា​នេះ​ នឹងធ្វើ​ឡើងលើ​របៀបវារៈ​ដូចជា ការសង្គ្រោះ​ការ​លិច​នាវា ធ្លាក់​យន្តហោះ ​រលំ​បាក់​អគារ និង​គ្រោះធម្មជាតិ​នានា​ដែល​អាច​កើតឡើង​គ្រប់​វិនាទី ដែល​គ្មាន​នរណា​ស្មាន​ដល់​ជាដើម​នោះ​។

ឯកឧត្តម​ បានបញ្ជាក់​ នៅក្នុង​កិច្ចប្រជុំ​នោះ​ទៀតថា​« កងកម្លាំង​នៃ​កងកម្លាំង​ក្រសួង​ការ ​ពារ​ជាតិ​យើង​មិន​ត្រឹមតែ​សង្គ្រោះ​ក្នុង​ប្រទេស​ យើងទេ​ក៏បាន​ត្រៀម​សហការគ្នាជាមួយ​ប្រទេស​ភូមិ​ផង​របង​ជាមួយ ​មានដូចជា ​ប្រទេស​វៀតណាម​-​ឡាវ​-​ថៃ ​ពិសេស​ចុង​ឆ្នាំនេះ​ យើង​ត្រៀម​រៀបចំ​សមយុទ្ធ​សង្គ្រោះ​គ្រោះ ​មហន្តរាយ​មួយ​នៅ​តំបន់​ព្រំដែន​ខេត្តស្វាយរៀង ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​ដែលមាន​ក្នុង​រយះពេល​កន្លងមក​ទេ​»​

ជាមួយគ្នា​នោះដែរ​ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន​ ក៏បាន​ជំរុញ​ដល់​ថ្នាក់​ដឹក នាំ​តាម​អង្គភាព​នានា​ ទាំងអស់​ត្រូវ​បង្កើន​សកម្មភាព​របស់​ខ្លួន​បន្ថែមទៀត​ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ​ឲ្យ​ បាន​ទាន់ពេលវេលា ​ខណៈ​សព្វថ្ងៃ​តំបន់​ខ្លះ ជួបនឹង​គ្រោះ​រីងស្ងួត​ និង​តំបន់​ខ្លះ​ជួប​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង ​និង​កន្លែង​ខ្លះ​ទៀត​ជួបប្រទះ​នឹង​បញ្ហា​ខ្យល់​កន្ត្រាក់​ជាដើម​នោះ​៕​