Al Ittihad​ យកឈ្នះ Zobahan 2-1 ជើង​ទី​1 ​វគ្គ 16​ក្រុម​ AFC Champions League

149

បាល់ទាត់៖ ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Ittihad​ បាន​យកឈ្នះ​ក្លិប​អ៊ីរ៉ង់ Zobahan 2-1 ក្នុង​ការ​ប្រកួត​ជើង​ទី1 ​នៃ​វគ្គ 16​ក្រុម​ចុងក្រោយ AFC Champions League យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ដែល​គូ​នេះ​ក៏​មាន​ផ្សាយ​ផ្ទា​ល់​ពី BTV ផង​ដែរ​។

​​ក្រុម​ភ្ញៀវ​អ៊ីរ៉ង់ Zobahan ​គឺជា​អ្នក​រក​បាន​គ្រាប់​នាំមុខ​មុន​ដោយ​ប្រធាន​ក្រុម Ghasem Hadadifar​ តាំងពី​នាទី​ទី7 ដោយ​បាល់ Freekick​។ ​តែ​ការ​ត្រេកអរ​របស់ Zobahan​ មិន​យូរ​ទេ ពោល​គឺ 2​នាទី​ក្រោយមក​ក្រុម​ម្ចាស់ផ្ទះ​ក៏​តាម​ស្មើ​វិញ​ភ្លាមៗ ​ដោយ​ការបន្ថែម​របស់ Luis Jimenez បន្ទាប់ពី​បាល់​បុក​របារ​ទី​ពីរ​ដង​។ ​ការប្រកួត​ក៏​ហាក់​ស្ងប់ស្ងាត់​រហូតដល់​នាទី​ទី72 ទើប​គ្រាប់​ជ័យជំនះ​របស់ Al Ittihad​ កើតមាន​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Ziyad al Sahafi​ ពី​បាល់​ជ្រុង​។​ ចប់​ការ​ប្រកួត Al Ittihad​ កាន់​មួយ​គ្រាប់​ចំ​ណេញ​មុន​ទៅ​ជើង​ទី​2​ ដែល​នឹង​ធ្វើ​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​ ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ​