Serena Williams ​ជា​កីឡា​ការិនី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​

125
កីឡាការិនី Serena William

វាយ​កូន​បាល់៖ ​កីឡា​ការិនី​វាយ​កូន​បាល់​អាមេរិក Serena Williams ស្ថិត​នៅ​លើ​គេ​ក្នុង​តារាង​កីឡា​ការិនី​ដែល​រក​ចំណូល​បាន​ច្រើនជាងគេ ខណៈ​បញ្ជី​កំពូល 11នាក់​សុទ្ធ​តែ​ជា​កីឡា​ការិនី​វាយ​កូន​បាល់ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទស្សនា​វ​ដ្តី Forbes​

កីឡា​ការិនី​ជប៉ុន Naomi Osaka

​​កីឡា​ការិនី​វ័យ 37ឆ្នាំ Serena Williams ជើងឯក Grand Slam 23លើក បាន​ឈរ​លើ​គេ​ក្នុង​តារាង​អត្ត​ព​លិ​ក​នារី ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ដោយមាន​ប្រាក់​ចំណូល 29.2លាន​ដុល្លារ​អាមេរិក​។ ​Serena Williams​ក៏​ជា​កីឡា​ការិនី​តែ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​បញ្ជី​កំពូល 100នាក់ស្ថិតនៅ​លេខ63 អត្ត​ព​លិ​ក​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ប្រចាំ​ឆ្នាំ តាមរយៈ​ការ​ចុះ​ផ្សាយ​កាលពី​ខែ​មិថុនា​។​

កីឡា​ការិនី​អាល្លឺម៉ង់ Angelique Kerber

ក្រៅពី Serena Williams ដប់​នាក់​ផ្សេងទៀត​ក្នុង​លំដាប់​កំពូល​នេះ​ សុទ្ធ​តែ​ជា​កីឡា​ការិនី​វាយ​កូន​បាល់​រួមមាន​លេខ​ពីរ ​គឺ​កីឡា​ការិនី​ជប៉ុន Naomi Osaka រក​បាន 24.3លាន​ដុល្លារ និង​កីឡា​ការិនី​អាល្លឺម៉ង់ Angelique Kerber ​លេខ​បី បន្តបន្ទាប់​ដោយ Simona Halep, Sloane Stephens, Caroline Wozniacki, Maria Sharapova, Karolina Pliskova, ElinaSvitolina, Venus Williams និង Gabine Muguruza​។​ ​លេខ12 គឺ​កីឡា​ការិនី​បាល់ទាត់​អាមេរិក Alex Morgan រក​ចំណូល​បាន 5.8លាន​ដុល្លារ​អាមេរិក​៕

កីឡាការិនី Simona Halep

អត្ថបទ​៖​នាង សុភា​វុ​ធ