សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩ ​ក្រសួង​សេដ្ឋកិច្ច ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ពិភាក្សា​ពិនិត្យ​ នៅ​អំឡុង​ចុងខែ​តុលា ខាងមុខនេះ

328

ភ្នំពេញ ៖ ​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩ ​និង​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​ដាក់​ជូន​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ពិភាក្សា​ពិនិត្យ​ នៅ​អំឡុង​ចុងខែ​តុលា ខាងមុខនេះ ​មុន​និង​បញ្ជូន​មក​ឲ្យ​រដ្ឋសភា ​ជាតិ​ពិនិត្យ​និង​អនុម័ត​ លើ​សេចក្តីព្រាង ច្បាប់​នេះ​។

ជាមួយគ្នា​នោះដែរ​ ឯកឧត្តម បណ្ឌិត រដ្ឋ ជាប យៀម ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ សវនា កម្ម​ និង​ធនាគារ ​នៃ​រដ្ឋ សភា ​បញ្ជាក់ថា​ កញ្ចប់​ថវិកា ​ជាតិ​ឆ្នាំ ​២០១៩ ​និង​មានទំហំ​ធំ​ជាង​កញ្ចប់​ថវិកា ជាតិ​ ឆ្នាំ​២០១៨​កន្លងទៅ​។​ដូច្នេះ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩ ​និង​បញ្ជូន​ឲ្យ​រដ្ឋសភា​ពិនិត្យ​អនុ​ម័​ត នៅក្នុង​អំឡុង​ខែ វិច្ឆិកា​ឆ្នាំ​២០១៨​។​នៅ​ស​ប្តាហ៍ ទី​១​ខែ វិច្ឆិកា​នៅមុន​ពេល ​សភា​ពេញអង្គ​ប្រជុំ​អនុ​ម័ត​ លើ​សេចក្តី​ព្រាងច្បាប់​ថវិកា​ ជាតិ​ឆ្នាំ​២០១៩ ​រដ្ឋសភា ​និង​មាន​សិក្ខា ​សាលា​ពិគ្រោះ​យោបល់​ប្រមូល​ធាតុ​ចូល​ទាក់ទង ​និង​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៩ ​ផងដែរ​។

រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា ​និង​ផ្តោត​លើ​វិស័យ​អាទិភាព​មួយ​ចំនួន ​ដូចជា​ វិស័យ​កសិកម្ម ​ធារាសាស្ត្រ ​និង​អភិវឌ្ឍ​ន៍​ ជនបទ​, សុខា​ភិបាល ,​វិស័យ​ការពារ​​សន្ដិសុខ​ជាតិ​,​វិស័យ​អប់រំ បណ្តុះ​ បណ្តាល​ធន ធាន​មនុស្ស​។

ឯកឧត្តម ជាម យៀប បានបញ្ជាក់​ទៀតថា​ កំណើន​សេដ្ឋកិច្ច​នៅតែ​បន្ត​រក្សា​កំណើន​ជាង​៧%​បន្តបន្ទាប់​ទៀត​ ហើយ​ប្រភព​ផ្តល់​ចំណូល​ជាតិ​មាន​ដូចជា ​វិស័យ​ឩស្សាហកម្ម​ កាត់ដេរ​,​ទេសចរណ៍ , កសិកម្ម​, វិស័យ​ប្រមូល​ពន្ធ ។​ល​៕