Romelu Lukaku​ ក្លាយ​ជា​កីឡាករ​របស់ Inter Milan ផ្លូវការ​ក្នុង​តំលៃ 74លាន​ផោន​

253

បាល់ទាត់៖ ​រឿងរ៉ាវ​ផ្ទេរ​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku ​បាន​បិទ​បញ្ចប់​ហើយ ក្រោយ​កីឡាករ​វ័យ 26ឆ្នាំ​រូប​នេះ​បាន​ទៅដល់ Inter Milan ក្នុង​កិច្ចសន្យា​ប្រាំ​ឆ្នាំ​តំលៃ 74លាន​ផោន​ពី Manchester United​

​​Romelu Lukaku​ ស៊ុត​បញ្ចូល​ទី 42គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 96ប្រកួត​ជាមួយ Manchester United ក្នុង​រយៈពេល​ពីរ​ឆ្នាំក្រោយ​ផ្ទេរ​ពី Everton ក្នុង​តំលៃ 75លាន​ផោន​។ ​Lukaku ​បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី3 ​ផ្ទេរ​ចូល​ក្រប​ខណ្ឌ​អ៊ីតាលី Serie A បន្ទាប់ពី Cristiano Ronaldo 99​លាន​ផោន និង Gonzalo Higuain 75.3លាន​ផោន​។ ​Lukaku​ រក​បាន 15​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន 45ប្រកួត​ជាមួយ Manchester United រដូវ​កាល​មុន តែ​ជារឿយៗត្រូវ​បាន​មើល​រំលង​ដោយ​គ្រូ​បង្វឹក Ole Gunnar Solskjaer​ ខណៈ​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវែស​រូប​នេះ​ ពេញចិត្ត​ទំរង់​លេង Marcus Rashford​ ច្រើនជាង​។ ​មុន​ផ្ទេរ​មកកាន់ Inter Milan នេះ​មាន​ការចរចា​ជា​ច្រើន​រវាង​ក្លិប​ទាំងពីរ ខណៈ​មុន​នេះ​ក៏​មាន​ការចរចា​ដោះដូរ Lukaku-Dybala ជាមួយ Juventus​ តែ​មិន​សំរេច​៕

អត្ថបទ​៖​នាង សុភា​វុ​ធ