ក្រុម​សកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អារ៉ាប់​រួម​ដក​ទ័ព​ចេញ​ពី​មូលដ្ឋាន​ឈរ​ជើង​នៅ​ទីក្រុង​អា​ដែន​ប្រទេស​យេមែន

512

យេមែន៖ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ ក្រុម​ផ្ដាច់​ខ្លួន​យេមែន​ដែល​គាំទ្រ​ដោយ​អារ៉ាប់​រួម បាន​ចាប់ផ្ដើម​ដក​ទ័ព​ចេញពី​មូលដ្ឋាន​ឈរ​ជើងដែល​ពួកគេ​ដណ្ដើម​បាន ​ពី​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​អន្តរជាតិស្ថិតនៅ​ទីក្រុង​ភាគ​ខាង​ត្បូង​អា​ដែន​។

ក្រុមប្រឹក្សា​អន្តរកាល​ភាគ​ខាង​ត្បូងដែល​គាំទ្រ​ដោយ​អារ៉ាប់​រួម ដណ្ដើម​បាន​ការគ្រប់គ្រង​ទីក្រុង​អា​ដែនកាលពី​ថ្ងៃ​សៅរ៍​ ពី​កងកម្លាំង​ភក្ដីភាព​ជាមួយ​រដ្ឋាភិបាល​យេមែនគាំទ្រ​ដោយ​អន្តរជាតិ ក្រោយ​សង្គ្រាម​រយៈពេល​ ៤​ថ្ងៃ​។​ សង្គ្រាម​មួយ​នេះបាន​ក្លាយ​ជា​ជម្លោះ​ដ៏​ធំ​មួយ​ នៅ​ក្នុង​កងកម្លាំង​ចម្រុះដែល​កំពុង​ធ្វើសង្គ្រាម ​ជាមួយ​ក្រុម​ឧទ្ទាម​ហួរទីគាំទ្រ​ដោយ​អ៊ីរ៉ង់​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​។​ ទូរទស្សន៍​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីតបាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​ផ្តាច់​ខ្លួនបាន​ស្ដាប់​តាម​ការ​អំពាវនាវ​ឲ្យ​ឈប់​បាញ់​ភ្លាមៗ និង​ចាប់ផ្ដើម​ការ​ដក​ទ័ព​ចេញពី​ទីតាំង​ឈរជើង​ទាំងអស់ ដែល​រឹបអូស​បានកាលពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​។ ខណៈ​ពេល​នោះ​ដែរ​កងកម្លាំង​ចម្រុះ​បាន​និយាយ​ថា ពួកគេ​បាន​វាយប្រហារ​​លើ​តំបន់​ដែល​ទីក្រុង​អា​ដែន ចាត់ទុកថា​ជា​ការ​គំរាមកំហែង​ផ្ទាល់​មក​លើ​រដ្ឋាភិបាល​របស់​ខ្លួន​៕

អត្ថបទ៖ សារ៉ាត់