Bayern Munich ឈាន​ជើង​ចរចា​យក Gareth Bale ពី Real Madrid

289

បាល់ទាត់៖ ​ថ្វីបើ​រឿងរ៉ាវ​ផ្ទេរ​ចេញ​របស់ Gareth Bale ត្រូវ​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ មិន​ទាន់​មាន​ក្លិប​ណាមួយ​អាច​យក​កីឡាករ​សញ្ជាតិ​វែ​ល​រូប​នេះ​ចេញពី Real Madrid បាន​នៅឡើយ​។ ជា​ថ្មី​ទៀត Bayern Munich ជា​ក្លិប​មួយទៀត​ដែល​ឈាន​ជើងចូល​ ក្នុង​ការ​នាំ​យក​អតីត​កីឡាករ​របស់ Spurs រូប​នេះ​ទៅកាន់ Allianz Arena​

​​ក្លិប​ជើងឯក​អាល្លឺម៉ង់​កំពុង​រក​អ្នក​ជំនួស​ខ្សែ​បំរើ​ស្លាប​ទាំង 2​នាក់​ដែល​បាន​ចាកចេញ​គឺ Frank Ribery ​និង Arjen Robben ខណៈ​ការចរចា​ជាមួយ Manchester City រឿង​យក Leroy Sane ហាក់​ស្ងាត់​ទៅវិញ ​ក្រោយ​កីឡាករ​អាល្លឺម៉ង់​រូប​នេះ​ទទួលរង​របួស​ ពេល​ប្រកួត​ពាន Community Shield ដែល​របួស​នេះ​ អាច​នឹង​ធ្វើឲ្យ​គេ​អវត្តមាន​រហូតដល់​ខែ​មិនាឆ្នាំក្រោយ​។ ​Bayern Munich បាន​បង្វែរ​គោលដៅ​មក Gareth Bale ដោយ​សង្ឃឹម​ថា ​ការចរចា​នឹង​ស្រេចបាន ​មុន​ទី​ផ្សា​ដោះដូរ​កីឡាករ​អឺរ៉ុប​បិទ​បញ្ចប់​នៅ​ថ្ងៃទី2 ខែក្រោយ​នេះ​។ ​Gareth Bale ត្រូវ​បាន​ក្លិប​ចិន​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ដល់​ទៅ 1លាន​ផោន​ក្នុង​មួយ​សប្ដាហ៍ តែ Real Madrid មិន​បើកផ្លូវ​។ ​យ៉ាង​ណាក្តី Gareth Bale ដែល​នៅ​ក្រៅ​ក្រសែភ្នែក Zidane ​ប្រហែលជា Real Madrid មិន​ទុក​ឡើយ ខណៈ​ពួក​គេ​ត្រូវការ​ទុន​នាំ​យក Neymar ដែល​មិន​ចង់​លេង​នៅ PSG

អត្ថបទ​៖​នាង សុភា​វុ​ធ