ប្រមុខ​ការពារជាតិ ​អស់សំណើច​ចំពោះ​ជន​មួយ​ក្តាប់​តូច​អួតខ្លួន​ថា ស​ង្គ្រោះ​ជាតិ​ ខណៈ​ប្រទេស​កំពុង មាន​សុខសន្តិភាព​

214

ភ្នំពេញ ៖  សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សម្ដែង​នូវ​ការ​អស់សំណើច ​ចំពោះ​ក្រុម​ជន​មួយ​ក្តាប់​តូច ​ដែល​អួតអាង​ថា​ខ្លួន​សង្គ្រោះ​ជាតិ ​ខណៈដែល​ប្រទេសជាតិ បច្ចុប្បន្ន កំពុងមាន​សុខ សន្តិភាព​ និង​ការរីកចម្រើន​ជា​បន្តបន្ទាប់  ក្រោម​ការដឹកនាំ ​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នោះ​។​

​តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ  បាន​លើកឡើងថា ប្រទេសជាតិ​ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​សព្វថ្ងៃនេះ គឺ ដោ​យា​សារ​វីរជន​ខ្មែរ​ជាច្រើន បាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​នាពេល នេះ កម្ពុជា ក៏មាន​ឈ្មោះ​បោះ​សំឡេង ​លើ​ឆាក​អន្តរជាតិ តាមរយៈ​កងទ័ព​មួក​ខៀវ​របស់ខ្លួន បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ​លើ​ផ្នែក​មនុស្សធម៌ ​នៅ​បណ្តា​ប្រទេស​លើ​ពិភពលោក​ផងដែរ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា «​ដើម្បី​សង្គ្រោះ​ជាតិ​ពីរ​បប​ខ្មែរក្រហម វីរជន​ខ្មែរ បាន​លះបង់​គ្រប់ បែបយ៉ាង រួមទាំង​ជីវិត​។ ពួកគេ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ឱ្យ​រីកចម្រើន​លើ​គ្រប់ វិស័យ និង​បាន​បង្កើន​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជាពិសេស តាមរយៈ​ការចូលរួម​ក្នុង​កិច្ច​ការរក្សា​សន្តិភាព​ ជូន​បណ្តា​ប្រទេស ដែល​កំពុងមាន​សង្គ្រាម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​»​។​

សម្តេច​ពិជ័យ​សេនា បាន​សង្កត់ធ្ងន់ថា «​វា​ពិតជា​គួរឱ្យ​អស់សំណើច ​ដែលមាន​គេច​ង់​សង្គ្រោះ​ជាតិ ក្នុង​គ្រា​ដែល កម្ពុជា កំពុងមាន​សន្តិភាព​ ការរីកចម្រើន​លើ​គ្រប់​វិស័យ ​និង​ទទួលបាន​ការកោត សរសើ​រ​ពី​សហគមន៍​អន្តរជាតិ​ទៅវិញ​។ ​បើ​ពួកគេ​ចង់​សង្គ្រោះ​ជាតិ​ ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​នោះ គួរតែ​មកសុំ​សង្គ្រោះ​ជាតិ ​ក្នុង​គ្រា​សង្គ្រាម​នា​ឆ្នាំ​១៩៧៥»៕