Real Madrid និង Barcelona ភ្លាត់​ស្មើ​ដូច​គ្នា​ក្នុង​សប្ដាហ៍​ទី​៧​ នៅ La Liga

423
Real Madrid 0-0 Atletico Madrid

​បាល់ទាត់៖ ការប្រកួត​ជំនួប​រវាង​ក្រុម​រួម​ទីក្រុង Madrid Derby ទាំង២ បាន​គោល​ចរ​ជួប​គ្នា​នៅ​សប្ដាហ៍​ទី​៧​ នៃ​លី​ហ្គ​កំពូល​អេ​ស្ប៉ា​ញ La Liga ​គឺ Real Madrid បើក​កីឡដ្ឋាន​ដ៏​ធំ Santiago Bernabeu ស្វាគមន៍​ក្រុម Atletico Madrid កាល​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​នេះ​។

Real Madrid 0-0 Atletico Madrid

​​ជំនួប​ក្រុម​ទាំងពីរ​នៅ​ក្នុង​វគ្គ​ទី​១ ​ហាក់​ដូច​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ខណៈ​ដែល​ម្ចាស់ផ្ទះ Real Madrid មានឱកាស​ច្រើន​ តែ​មិន​អាច​សម្រេច​ទី​គូរ​ប្រកួត​បាន​ឡើយ​។​ ​ការប្រកួត​អូស​បន្លាយ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ​ចាប់ផ្ដើម​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំង ពោល​គឺ​អាជ្ញា​កណ្ដាល​លោក Juan Martinez Munuera​ សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​ផ្ដល់​កាត​ឡើង​ដល់​ទៅ ៦​សន្លឹក​ត្រឹម​វគ្គ​ទី​២ ពោល​គឺ​ម្ចាស់ផ្ទះ Real Madrid 2​កាត និង At Madrid 4កាត នឹង​បញ្ចប់​ជាមួយ​លទ្ធផល​ដ៏​តានតឹង​បំផុត 0-0 តែប៉ុណ្ណោះ​។​ ​តាមរយៈ​នៃ​លទ្ធផល​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​នេះ​ធ្វើ​ឲ្យ Real Madrid បន្ត​ឈរ​លេខ២ មាន​ ១៤​ពិន្ទុ ឯ At Madrid វិញ​លេខ​៤ មាន ១២​ពិន្ទុ​។

Barcelona 1-1 Athletic Bilbao

​​ងាក​មក​ទស្សនា​ការប្រកួត ​បេក្ខភាព​ការពារ​តំណែង​ជើងឯក​វិញ​គឺ Barcelona បាន​បើក​កីឡដ្ឋាន Nou Camp ស្វាគមន៍​ក្រុម Athletic Bilbao។​ ​ការប្រកួត​ហៀ​ប​ចប់​វគ្គ​ទី​១ ក្រុម​ភ្ញៀវ Bilbao មាន​សំណាង​ជាង​ដោយ​រក​បាន​គ្រាប់​ដំបូង​ នាំមុខ​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​៤១ ពី​កីឡាករ Oscar De Marcos ក្រោយ​កា​រ​បញ្ជូន​បាល់​ដោយ Markel Susaeta​។​

Barcelona 1-1 Athletic Bilbao

​​ចំណែក​ឯ​ការប្រកួត​ប​ន្ត​ក្នុង​វគ្គ​ទី២ វិញ​ម្ចាស់ផ្ទះ Barcelona ដែល​សុទ្ធ​សឹង​មាន​កីឡាករ Super Star ​នោះ​ព្យាយាម​គ្រប​ដណ្ដប់​ការប្រកួត​ជា​ខ្លាំង​ ប៉ុន្តែ​ទំរាំ​រក​បាន​គ្រាប់​សង​ស្មើ​វិញ​គឺ​នៅ​នាទី​ទី​៨៤ ដោយ​កីឡាករ​ប្ដូរ​ចូល Munir El Haddadi​ នៅ​នាទី​ទី​៨៤ កើត​ចេញពី​ការ​ហុច​បាល់​ដោយ Lionel Messi​ នឹង​ចប់​ការប្រកួត​ចែក​គ្នា ១​ពិន្ទុ​នា​សប្ដាហ៍​នេះ​។​ ​ដូច្នេះ Barcelona បន្ត​ឈរ​កំពូល​តារាង​ដដែល​ជាមួយ​នឹង ១៤​ពិន្ទុ ឯ​ក្រុម Bilbao វិញ​លេខ ១៥​មាន ៧​ពិន្ទុតែ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​៕
​ដោយ​៖ ទឹម សុវណ្ណារិទ្ធ