ខ្សែ​ប្រយុទ្ធ Ben Yedder​ ផ្ទេរ​ចេញពី​ Sevilla ​ចូល​រួម​ក្លិប​លី​គ​កំពូល​បារាំង Monaco

201

បាល់ទាត់៖ កីឡាករ​ខ្សែប្រយុទ្ធ​ Wissam Ben Yedder ​ត្រូវ​បាន​ក្លិប ​Sevilla ​និង AS Monaco បាន​ប្រកាស​ពី​ការ​ព្រម​ព្រៀង​កិច្ចសន្យា​ជា​ផ្លូវការ ​ក្នុង​ការ​នាំ​យក​កីឡាករ​រូប​នេះ​មក​ចូលរួម​នៅ Ligue1 សម្រាប់​រដូវ​កាល​ថ្មី​អម​ដោយ​តម្លៃ​ខ្លួន ​៤០​លាន​អឺរ៉ូ​។

កីឡាករ Ben Yedder​ នឹង​ត្រូវ​ផ្ទេរ​មកកាន់​ក្លិប Monaco ក្នុង​កិច្ចសន្យា​រយៈពេល ​៥​ឆ្នាំ​ បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចំណាយ​ពេល​ ៣​រដូវ​កាល​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​។​ ក្នុង​ការ​បង្ហាញខ្លួន​ជាមួយ Monaco ខ្សែប្រយុទ្ធ​វ័យ ​២៩​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា​ “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ណាស់​ ដែល​បាន​រួម​ចំណែក​ជាមួយ AS Monaco​។ ​ខ្ញុំ​សូម​អរគុណ​ដល់​ក្លិប ​ដែល​បាន​ផ្តល់​សេចក្ដី​ទុកចិត្ត​មកកាន់​ខ្ញុំ ហើយ​វា​ជា​ថ្ងៃ​ និង​ពេលវេលា​ល្អ​មួយ​សម្រាប់​ចាប់ផ្ដើម​ទំព័រ​ថ្មី ​ហើយ​ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ក្នុង​ការ​ចាប់ផ្ដើម​នៅ​ទី​នេះ​”​។ ​គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា ​កីឡាករ Ben Yedder ​បាន​ចាក​ចេញពី​ក្លិប Toulouse មក​ចូលរួម​ជាមួយ​ក្លិប​ Sevilla ​នៅ​ឆ្នាំ​២០១៦ ​ជាទី​ដែល​គេ​បង្ហាញខ្លួន​បាន ​៩១​ប្រកួត ​និង​រក​បាន ​៣៨​គ្រាប់​៕

អត្ថបទ​៖​ ខន​ មេសា