ក្រសួង​វប្បធម៌ ​នឹងប្រគល់​សិទ្ធិ​គ្រប់​គ្រង​ស្នាដៃ​បទចម្រៀង​ចំនួន​៦៥​បទ​ ជូន​លោកស្រី ​ដុំ សំអូន ​ភរិយា​លោក ស្វាយ ​សំអឿ

767

​ភ្នំពេញ៖ បន្ទាប់ពី​បា​នធ្វើ​ការពិនិត្យ និង​សិក្សា​ស្រាវ​ជ្រាវ​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ លើប​ទ​ចម្រៀង​ទាំង​៦៥បទ ​ដែល​ជាស្នាដៃនិពន្ធបទ​ភ្លេង ​និង​ទំនុក​ច្រៀង​ដោយលោ​ក ​ស្វាយ​ សំអឿ ​តាម​ការ​ស្នើសុំសិទ្ធ​គ្រប់​គ្រង របស់​លោក​ស្រី ​ដុំ ​សំអូន​ ភរិយា​របស់​លោក​ ស្វាយ ​សំអឿ ​រួច​មក​ ក្រសួង​វប្បធ​ម៌និងវិចិត្រ​សិល្បៈ​នឹងសម្រេច​ប្រគ​ល់សិទ្ធិគ្រប់​គ្រង​ស្នាដៃបទចម្រៀង​ទាំង​៦៥បទ​ (ដូច​មាន​បញ្ជីរាយឈ្មោះបទ​ចម្រៀង​ជូន​ភ្ជាប់​មកជាមួ​យនេះ​) ជូន​លោក​ស្រី ដុំ សំអូន ​គ្រប់​គ្រង​តាម​ការស្នើសុំ​ នាពេលខាង​មុ​ខ។


សេចក្តីប្រកាស​ជូន​ដំណឹង​នេះ ​នឹង​បើក​សិទ្ធិ​ប្តឹង​ទាស់​ជូន​ដល់​ភាគីពាក់​ព័ន្ធទាំអស់រយៈ​ ពេល​ ១​(មួយ)​ខែ ដោយគិ​តពី​ថ្ងៃប្រកាស​ជូនដំណឹង​នេះ​តទៅ​។