បញ្ហាសុខ​ភាព​បេក្ខជ​នប្រឡង​បាក់​ឌុប​ ក្នុង​អំឡុង​ពេល​ដំណើរ​ការ​សំណេរ

205

ភ្នំពេញ៖ បេក្ខជន​ប្រឡង​នៅតា​មមណ្ឌល​មួយ​ចំនួន​ មាន​បញ្ហាសុ​ខភាព​ នៅ​ក្នុងអំឡុង​ពេល​ប្រឡង​ក្នុងដំណើរ​សំណេរ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​សម័យ​ប្រឡង៖​ ១៩ សីហា​ ២០១៩ ​ដោយ​សារមាន​អាការៈ​វិល​មុខ​ ខ្យល់​គរ​ ក្អួត ​ជា​ដើម​។


ក្នុង​ពេល​នោះ ​បេក្ខជនខ្លះ ​បានបន្តការប្រឡង​ឡើងវិញ​ បន្ទាប់ពីមាន​អាការៈ​ធូរ​ស្រាល ​ដោយការ​ទទួលបាន​ជំនួយ​សង្គ្រោះ​បឋម​ ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅតាមមណ្ឌល​នោះ ​និង​បេក្ខ​ជន​ម្នាក់​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ ​និង​បាន​ត្រឡប់​មក​មណ្ឌល​ប្រឡង​វិញ​ ដើម្បី​បន្ត​ដំណើរ​សំណេរ​ក្រោយ​ពី​បា​នទទួល​ការព្យា​បាល​៕